ព័ត៌មានអន្តរជាតិ

ចិនបានបាញ់បង្ហោះ ផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មី ទៀតហើយ

ស៊ីឈាង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មីមួយទៀត ទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Xichang នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសនេះ ។

ផ្កាយរណប Yaogan-36 ត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែត Long March-2D នៅម៉ោង ២ និង ២៥ នាទីព្រឹក (ម៉ោង នៅទីក្រុងប៉េកាំង) កាលពីថ្ងៃ ព្រហស្បតិ៍ ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ ។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មហោះហើរលើកទី 455 នៃស៊េរីរ៉ុក្កែត Long March ៕

Most Popular

To Top