ព័ត៌មានអន្តរជាតិ

Breaking .ក្មេងប្រុសម្នាក់ បានស្លាប់ ចំពេលមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្របារាំង និងម៉ារ៉ុក នៅទីក្រុង Montpellier

ទីក្រុង Montpellier ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបាន សម្លាប់នៅទីក្រុង Montpellier ចំពេលមានការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្របារាំង និងម៉ារ៉ុក ក្នុងទីក្រុង ចំពោះការប្រកួត World Cup ពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

សេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យរដ្ឋាភិបាល ក្នុងតំបន់បាននិយាយថា ក្មេងប្រុសនេះត្រូវបានរថយន្តបុកយ៉ាងមួយទំហឹងក្នុងទីក្រុង ភាគខាងត្បូង នៃប្រទេសបារាំងកាលពីថ្ងៃពុធ ។ នាយកដ្ឋាន Herault បាននិយាយថា ក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបាន ស្លាប់ភ្លាមៗ បន្ទាប់ពីការមកដល់ ។

រថយន្តនេះត្រូវបានគេរកឃើញ នៅក្បែរកន្លែងកើតហេតុ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ។ មុននេះ បារាំងបានយកកៅអីទៅលេង World Cup នៅកាតា ក្រោយយកឈ្នះម៉ារ៉ុក ២-០ ៕

Most Popular

To Top