យេរ៉ូសាឡឹម ៖ រដ្ឋាភិបាល អ៊ីស្រាអែល បានចាប់ផ្តើមផែនការមួយ ដើម្បីប្រមូលផ្តុំដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ចំពោះសំឡេងរំខាននៅលើផ្លូវ នៃយានយន្តដោយប្រើបច្ចេកវិទ្យា រកឃើញដោយស្វ័យប្រវត្តិ ។
ក្រសួងនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការការពារបរិស្ថាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍រួមមួយថា ផែនការនេះបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនឱ្យបង្កើត ដំណោះស្រាយ ដែលអាចឱ្យការរកឃើញយានយន្ត “មានសម្លេងរំខាន” នៅក្នុងស្ថានភាពមើលឃើញ និងអាកាសធាតុផ្សេងៗ ដូចជាភាពងងឹត និងអ័ព្ទ ដូច្នេះការអនុវត្តច្បាប់ អាចមានភាពស្មុគ្រស្មាញ និង ត្រូវការកម្លាំងតិច ។
សំណើចំនួន៣ នឹងត្រូវបានជ្រើសរើស សម្រាប់ធ្វើការពុចារណា ហើយពួកគេម្នាក់ៗនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលចំនួន ៥០០០០ សេកែល ស្មើនឹង (ប្រហែល ១៤៤៤០ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងថា សំឡេងរំខានពីយានជំនិះគឺជាគ្រោះថ្នាក់យូរមកហើយនៅក្នុង ប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កបញ្ហាសុខភាព និង រំខានដល់សកម្មភាពប្រចាំថ្ងៃ ដោយក្រសួងបានកត់សម្គាល់ថា សំឡេងខ្លាំងពេក បានមកពីម៉ាស៊ីន ដែលបានកែប្រែដោយខុសច្បាប់ និងប្រព័ន្ធសំឡេងម៉ូតូ ។
គួរបញ្ជាក់ថា ផែនការនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រ National Challenges ថ្មីដែលបង្កើតឡើង ដើម្បីកែលម្អការអនុវត្ត របស់រដ្ឋាភិបាលអ៊ីស្រាអែល តាមរយៈការរួមបញ្ចូលនៃបច្ចេកវិទ្យាច្នៃប្រឌិត៕