បរទេស៖ក្រសួងការពារជាតិនៃប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថា ពលរដ្ឋស្ម័គ្រចិត្តរាប់ពាន់នាក់ព្រមទាំងក្មេងៗ ផងត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលទីក្រុង Warsaw មកចូលរួម វគ្គហ្វឹកហាត់យោធាមួយ នៅអំឡុងពេលរដូវរងារ។
រដ្ឋមន្ត្រីការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak បានបង្ហាញថាប្រទេសរបស់ លោកមានបំណងចង់ហ្វឹកហាត់ឲ្យពលរដ្ឋបានច្រើនបំផុតតាម ដែលអាចធ្វើទៅបានដើម្បីត្រៀមរៀបចំខ្លួន ជាមុនទុកសម្រាប់គ្រោះមហាន្តរាយ។
គួរឲ្យដឹងដែរការហ្វឹកហាត់យោធាដែលមានរួមទាំងការប្រើប្រាស់ អាវុធនិងជំនាញប្រយុទ្ធផងពេលនេះ មានពលរដ្ឋស្ម័គ្រចិត្តសរុបចំនួន៤០០០នាក់ ហើយដែលបានឆ្លងកាត់ដំណាក់កាលទី១ នៃការហ្វឹកហាត់កាលពីក្នុងខែតុលា និងវិច្ឆិកាមកថ្មីៗនេះ ប៉ុន្តែតាមផែនការប៉ូឡូញនឹងត្រូវធ្វើឲ្យបានទៅដល់៨០០០នាក់៕
ប្រែសម្រួល៖ស៊ុនលី