បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំមួយ នៅចុងសប្តាហ៍អំពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។
មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញពីគំនិតរបស់លោក លើសង្រ្គាមនៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។
សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។ ពួកគេមិនស្តាប់” ។ “អ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន គឺគួរឱ្យភ័យខ្លាច។ មានភាពឃោរឃៅដ៏ធំ។ វាធ្ងន់ធ្ងរណាស់។ នេះគឺជាអ្វីដែលខ្ញុំបដិសេធជាបន្តបន្ទាប់។”
សម្តេចប៉ាប ដែលបានមានបន្ទូលម្តងហើយម្តងទៀត ប្រឆាំងនឹងជម្លោះដែលកំពុងបន្តនោះ ក៏បានមានប្រសាសន៍ថា សម្ដេចមិនឃើញការបញ្ចប់រយៈពេលខ្លី សម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ព្រោះវាជាសង្រ្គាមលោក។
ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរាយការណ៍ថា កាន់តែព្រួយបារម្ភអំពីសមត្ថភាពគ្រប់គ្រង ការនិទានរឿងរបស់ប្រទេសខ្លួនជុំវិញសង្រ្គាម។ ថ្មីៗនេះ ទីក្រុងមូស្គូត្រូវបានរងការវាយដំ ដោយទណ្ឌកម្មអន្តរជាតិ ហើយបានឃើញការខាតបង់ដ៏ធំ នៅលើជួរមុខប្រឆាំង នឹងកងកម្លាំងអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា