ព័ត៌មានអន្តរជាតិ

អ្នកជំនាញថាមពល៖ សហភាពអឺរ៉ុប គួរតែពិនិត្យមើលឡើងវិញ នូវផែនការផ្លាស់ប្តូរពណ៌បៃតង

ព្រុចសែល៖ លោក Charles Ellinas អ្នកជំនាញថាមពល ដែលមានបទពិសោធន៍នៅក្នុងអ៊ីដ្រូកាបូន បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងត្រូវពិនិត្យមើលឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយ ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលចំនួន ៣០ភាគរយ និងឈានដល់គោលដៅផលិតថាមពល ៤០ភាគរយ ពីប្រភពកកើតឡើងវិញ នៅឆ្នាំ២០៣០ ។

លោក Ellinas ដែលមានជាង ៣៥ ឆ្នាំនៅក្នុងមុខតំណែងគ្រប់គ្រង ជាន់ខ្ពស់នៅក្នុងវិស័យប្រេង និងឧស្ម័ននៅពីក្រោយគាត់បានប្រាប់ ស៊ិនហួ នៅក្នុងបទសម្ភាសន៍មួយថា ផែនការថាមពលរបស់អឺរ៉ុប ក៏បង្អាក់ក្រុមហ៊ុនថាមពលពី ការវិនិយោគក្នុងការអភិវឌ្ឍប្រភពថាមពលថ្មី នៅពេលដែលខ្លួនស្វែងរកវិធីដើម្បី ជំនួសឧស្ម័នធម្មជាតិរបស់រុស្ស៊ី។

សហភាពអឺរ៉ុប មានបំណងកាត់បន្ថយការប្រើប្រាស់ ឧស្ម័នធម្មជាតិចំនួន ៣០ភាគរយ នៅឆ្នាំ២០៣០ ជាមួយនឹងគោលដៅចុងក្រោយ នៃការឈានដល់អព្យាក្រឹតអាកាសធាតុ នៅឆ្នាំ២០៥០។ នៅពាក់កណ្តាលខែធ្នូ វាក៏បានបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំនួស ៤០ភាគរយ នៃថាមពលដែលបានមកពីឥន្ធនៈហ្វូស៊ីល ជាមួយនឹងថាមពលបៃតង នៅក្នុងរយៈពេលត្រឹម ៧ឆ្នាំ។

លោក Ellinas បានលើកឡើងថា អ្វីៗទាំងអស់ដែលបានពិចារណា ផែនការរបស់សហភាពអឺរ៉ុប ស្តីពីថាមពលនឹងបង្ហាញថា “មិនប្រាកដប្រជា” ខណៈដែលប្រទេសសមាជិកមួយចំនួន បាននិយាយរួចហើយថា ពួកគេមិនអាចឈាន ដល់គោលដៅយុទ្ធសាស្ត្រ ៤០ភាគរយនោះទេ។

លោកបានបន្ថែមថា ហេតុផលមួយក្នុងចំណោម ហេតុផលដែលធ្វើឱ្យគោលដៅ ៤០ ភាគរយនេះមិនអាចសម្រេចបាន គឺការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យមានការថយចុះនៃល្បឿនខ្យល់ ដែលអឺរ៉ុបខាងជើងពឹងផ្អែកជាចម្បង ដើម្បីផលិតថាមពលបៃតង ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top