ព័ត៌មានអន្តរជាតិ

ពលរដ្ឋអង់គ្លេស កាន់តែច្រើនឡើង ខកខានមិនបានទូទាត់ វិក័យប័ត្រទឹក ឬភ្លើងឲ្យរដ្ឋ

បរទេស ៖ យោងតាមការស្រាវជ្រាវមួយ ដោយក្រុមការងារត្រួតពិនិត្យ តួលេខពីខាងក្នងនៃអ្នកប្រើប្រាស់ឬ Consumer Insigh Trackerបានបង្ហាញថា ដោយសារបញ្ហាតម្លៃ កើនឡើង នៃសេវាកម្មទឹកភ្លើង បានធ្វើឲ្យពលរដ្ឋអង់គ្លេសជាច្រើន បានខកខានក្នុងការទូទាត់សេវា ទាំងនោះតាមកាល
កំណត់ ។

ទិន្នន័យដែលបានបង្ហាញ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ទៀតថា ក្រុមគ្រួសាររបស់ពលរដ្ឋអង់គ្លេស ប្រមាណជា១,៩លានគ្រួសារ បានខកខានក្នុងការ ទូទាត់សេវាកម្ម យ៉ាងហោចណាស់មួយក្នុចំណោម សេវាកម្មជួលកំចីការជំពាក់កាត ឬវិក័យប័ត្រផ្សេងៗមួយចំនួនទៀត កាលពីខែវិច្ឆិកាកន្លងមកនេះ។

ប្រភពដដែលបាន សរសេរទៀតថា អង់គ្លេសនឹងបន្តជួបនឹងបញ្ហាលំបាក នៃការទូទាត់វិក័យប័ត្ររហូតដល់ជាប់គ្នា ជាច្រើនខែមុនពេលដែលអង់គ្លេស នឹងធ្លាក់ចូលទៅ ក្នុងវិបត្តិសេដ្ឋកិច្ចហើយអតិថិជន ជាច្រើននឹងបន្តរងសំពាធហិរញ្ញវត្ថុ បែបនេះកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៣ ខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top