ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ ដោយសារព្យុះត្រជាក់ ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ត អាមេរិកកើន ដល់២៤នាក់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោច ណាស់២៤នាក់ មកហើយដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ ព្យុះទឹកកកដ៏៏អាក្រក់បំផុត នៅក្នុងតំបន់អាមេរិកខាងជើង ។

ទីតាំងដែលត្រូវបានវាយប្រហារខ្លាំង ជាងគេបំផុតនោះគឺនៅ Buffalo ក្បែររដ្ឋ New York ដែលជាកន្លែងមនុស្ស៧នាក់ បានបាត់បង់ជីវិតដោយសារ តែអាកាស ធាតុចុះត្រជាក់ខ្លាំងផង និងមានខ្យល់បក់បោក ខ្លាំងផងដែរធ្វើឲ្យការសង្គ្រោះ មានការលំបាក ។

ព្យុះត្រជាក់បានបន្ត ធ្វើឲ្យប៉ះពាល់ និងកើតឡើងនៅក្នុងប្រទេស អាមេរិកអស់រយៈជាច្រើនថ្ងៃ មកហើយនិងបានធ្វើឲ្យផ្ទះសំបែង ក្រុមហ៊ុនអាជីវកម្ម ដល់ទៅ២៥០០០០កន្លែង មិនមានថាមពលអគ្គិសនី ប្រើប្រាស់ឡើយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

ព្យុះត្រជាក់ដែល ត្រូវបានស្គាល់ថា Bomb Cyclone បានកើតឡើង តាមរយៈសំពាធបរិយាកាស ដ៏ខ្លាំងមួយដែលអាចធ្វើឲ្យគ្រប់ទីកន្លែងចុះ ត្រជាក់ខ្លាំងទៅជាកក ស្ទើរគ្រប់ទីកន្លែង និងធ្វើឲ្យការហោះហើរនិងការធ្វើដំណើរ ពាសពេញប្រទេសត្រូវបានរាំងស្ទះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top