ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់ជប៉ុន ក្នុងការបង្កើនការចំណាយ លើវិស័យការពារជាតិ សម្រាប់ឆ្នាំក្រោយ

បរទេស ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងការព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់ប្រទេសជប៉ុន ក្នុងការបង្កើនការចំណាយ លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដោយនិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ “កំពុងប៉ាន់ប្រមាណ” ភាពតានតឹងក្នុងតំបន់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា

ប្រទេសជប៉ុនបានបែងចែកថវិកាចំនួន ៥,៤ ពាន់ពាន់លានយ៉េន ( ៤០,៥ពាន់លានដុល្លារ) សម្រាប់ការចំណាយ លើវិស័យការពារជាតិ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ ។
ក្រសួងការពារជាតិ តាមសេចក្តីរាយការណ៍គ្រោង នឹងជំរុញថវិកា សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ដល់កម្រិតខ្ពស់បំផុតចំនួន ៥,៥៩៥ ពាន់ពាន់លានយ៉េន។ ខណៈដែលអ្នកជំនាញ មួយចំនួនជឿថា ការចំណាយលើវិស័យការពារជាតិនឹងឈានដល់ ៦,៥ពាន់ពាន់លានយ៉េន ។

លោក Wang បាន​ប្រាប់​សារព័ត៌មាន​ខ្លី​មួយ​ថា ៖ «យើង​បង្ហាញ​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​កើន​ឡើង​ជាក់ស្តែង និង​យ៉ាង​សំខាន់​ក្នុង​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន

អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន “កំពុងវាយតំលៃលើសកម្រិត នៃភាពតានតឹងក្នុងតំបន់ ដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន” ដែលប្រហែលជា “គ្រោះថ្នាក់ខ្លាំងណាស់” ៕

Most Popular

To Top