កីឡា

ការបញ្ជូន​តភ្លើងគប់ប៉ារ៉ាឡាំពិក ក្រុងប៉េកាំង ចាប់ផ្តើមមុនការ ប្រកួតនៅថ្ងៃសុក្រ

ប៉េកាំង ៖ ការបញ្ជូនតភ្លើង គប់សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉ារ៉ាឡាំពិកបានចាប់ផ្តើម នៅក្នុងប្រទេសចិន កាលពីថ្ងៃពុធ ថ្ងៃមុនពិធីបើកការប្រកួត កីឡារដូវរងានៅទីក្រុងប៉េកាំង ហើយមិនមានអ្នកទស្សនាជុំវិញ ដោយសារតែការរាតត្បាត នៃមេរោគឆ្លង យោងតាមការចេញផ្សាយ ពីគេហទំព័រក្យូដូ ។

ព្រឹត្តិការណ៍បញ្ជូនតភ្លើង កំពុងដំណើរការនៅតំបន់ប្រកួត ប្រជែងតែ៣ប៉ុណ្ណោះ គឺទីក្រុងប៉េកាំង យ៉ានឈីង និងចាងជៀគូ ដែលជាផ្នែកនៃវិធានការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដូចករណីសម្រាប់ ការប្រកួតកីឡាអូឡាំពិក ។ អណ្តាតភ្លើងត្រូវបានបំភ្លឺ នៅក្នុងទីតាំង ចំនួន៨ រួមទាំងសាលារៀន សម្រាប់ជនពិការភ្នែកនៅទីក្រុងប៉េកាំង និង អណ្តាតភ្លើង Heritage បានបំភ្លឺនៅទីក្រុង Stoke Mandeville ប្រទេស អង់គ្លេស ត្រូវបានចាត់ទុកថា ជាកន្លែងកំណើត របស់ចលនាប៉ារ៉ាឡាំពិក ។ ពេលនោះភ្លើងផ្សេងៗត្រូវបានរួបរួមគ្នានៅប្រាសាទ ស្ថានសួគ៌ក្នុងរាជធានីចិន ។

លោក Cai Qi ប្រធានគណៈកម្មាធិការរៀបចំ Beijing 2022 បានមានប្រសាសន៍ ក្នុងព្រឹត្តិការណ៍មួយប្រារព្ធជាផ្លូវការ នៃការចាប់ផ្តើម នៃការបញ្ជូនតភ្លើងគប់ថា យើងជឿជាក់ថា អណ្តាតភ្លើងប៉ារ៉ាឡាំពិក នឹងនាំមកនូវការយល់ដឹង ការគោរព និងការយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមទៀត ដល់ពិភពលោក។ ពិធីបំភ្លឺអណ្តាតភ្លើងក៏ត្រូវ បានធ្វើឡើង នៅក្នុងផ្នែក Badaling នៃមហាកំផែង ប្រទេសចិន ជាកន្លែងទេសចរណ៍ ដ៏ពេញនិយម នៅភាគខាងជើងនៃទីក្រុងប៉េកាំង ទោះបីជាច្រកចូល សាធារណៈត្រូវបានរឹតបន្តឹងក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top