កីឡា

មក​ទល់នឹង​ពេល​នេះ​ កីឡាករ​បាល់ទាត់​អ៊ុយក្រែន ​២រូប​​ បាន​បាត់បង់​ជីវិត​ ក្នុង​សង្គ្រាម​រុស្ស៊ី ​ឈ្លាន​ពាន​អ៊ុយក្រែន​

សហព័ន្ធ​បាល់ទាត់​ The International Federation of Professional Footballers (FIFPRO) បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ម្សិលមិញ​ ដោយ​មក​ទល់​នឹង​ពេល​របាយការណ៍​ដំបូង​បង្ហាញ​ឲ្យ​ដឹង​ថា​ កីឡាករ​បាល់ទាត់​អ៊ុយក្រែន​ចំនួន​២រូប​ បាន​រក​ឃើញ​បាត់បង់ ​​ដោយ​សារ​សង្គ្រាម​រុស្ស៊ី ​ឈ្លាន​ពាន​អ៊ុយក្រែន​។

ខាង​ឆ្វេងគឺ កីឡាករ Vitalii Sapylo និង​ ខាង​ស្ដាំគឺ​ កីឡាករ Dmytro Martynenko កីឡាករ​បាល់ទាត់​ដំបូង​ ដែល​បាន​រក​ឃើញ​ បាត់​បង់​ជីវិត​គឺ​ Vitalii Sapylo ដែល​មាន​វ័យ​២១ឆ្នាំ​ លេង​ឲ្យ​ក្រុម​យុវជន​ក្លឹប​ Karpaty Lviv ដែល​បាន​ចាក​ចេញ​ពី​ក្លឹប ​ទៅ​ចូល​រួម​ធ្វើ​ជា​ទាហាន​ដើម្បី​ប្រយុទ្ធ តទល់នឹង​រុស្ស៊ី​ និង​បាន​បាត់បង់​ជីវិត​ ក្នុង​សង្គ្រាម​កាល​ពី​ថ្ងៃសុក្រ​ ទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ ។

កីឡាករ​បាល់ទាត់​ទី​២គឺ​ Dmytro Martynenko អាយុ​២៥ឆ្នាំ​ លេង​ឲ្យ​ក្លឹប​ Gostomel ​បាន​បាត់​បង់​ជីវិត​ជា​មួយ​នឹង​ម្ដាយ​របស់​ខ្លួន​នៅ​ពេល​ដែល​កងទ័ព​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​បែក​ចំ​ផ្ទះ​របស់​គេ​ ។

ចំពោះ​ការ​បាត់បង់​ជីវិត ​របស់​កីឡាករ​ទាំង​ពីរ​នេះ​ ខាង​សហព័ន្ធ​ ក៏​ដូច​ជា​ក្លឹប​របស់​ពួក​គេ​ បាន​ចូល​រួម​រំលែក​ទុក្ខ​ និង​បួង​សួង​ ឲ្យ​ពួក​គេ​ទៅ​កាន់​សុគតិភព​៕

Most Popular

To Top