កីឡា

មហាគ្រួសារ ប៉ារ៉ាឡាំពិក បញ្ចេញសំឡេងគាំទ្រ អ៊ុយក្រែន មុន 2022 Games

ចិន ៖ អត្តពលិកមកពីជុំវិញពិភពលោក បានសម្តែងការគាំទ្រ ចំពោះអ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម នៅមុនព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក រដូវរងានៅទីក្រុងប៉េកាំង នាពេលខាងមុខ ដោយអ្នកខ្លះរួចហើយនៅប្រទេសចិន បានបង្ហាញពីសាមគ្គីភាព ជាមួយក្រុមអ៊ុយក្រែន មុនការមកដល់ថ្ងៃពុធ យោងតាមការចេញ ផ្សាយពីគេហទំព័រក្យូដូ ។

កីឡាករជិះស្គី Alpine របស់បារាំង និងជាជើងឯក ប៉ារ៉ាឡាំពិក Marie Bochet បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ធ្វើឲ្យមានការខកចិត្ត ខ្លាំងណាស់ ហើយនាងចង់ផ្ញើក្តី ស្រឡាញ់ខ្លះដល់ប្រជាជនអ៊ុយក្រែន ។ Bochet បាននិយាយបន្ទាប់ពីការហ្វឹកហ្វឺន នៅមជ្ឈមណ្ឌល Alpine ជាតិ Yanqing កាលពីថ្ងៃពុធថា ខ្ញុំគ្រាន់តែចង់ផ្ញើការគាំទ្រ របស់ខ្ញុំ ទៅកាន់ប្រជាជនអ៊ុយក្រែន ហើយខ្ញុំដឹងថា យើងមានសំណាងប៉ុណ្ណា ដែលបានជិះស្គី ហើយមានសេរីភាពនៅទីនេះ ក្នុងកីឡាប៉ារ៉ាឡាំពិក។

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បាន Tweet មុននេះថា ក្រុមអ៊ុយក្រែន រួមទាំងអត្តពលិក ២0 នាក់ និងមគ្គុទ្ទេសក៍ ៩ នាក់នឹងមកដល់ទីក្រុងប៉េកាំង ទាន់ពេលសម្រាប់ការបើកការ ប្រកួតរដូវរងានៅថ្ងៃសុក្រ។អ្នកជិះស្គីជនជាតិអាឡឺម៉ង់ Anna-Lena Forster បាននិយាយថា ខ្ញុំសង្ឃឹមថាពួកគេក៏អាច រីករាយជាមួយប៉ារ៉ាឡាំពិក និងអាចទទួលបាន (ចូលទៅក្នុង) អារម្មណ៍ ប៉ុន្តែខ្ញុំគិតថាវាពិតជាពិបាក ។
អ៊ុយក្រែនគ្រោង នឹងចូលរួមក្នុងព្រឹត្តិការណ៍ ចំនួនពីរគឺ ប៉ារ៉ាប៊ីយ៉ាត្លុង និងប៉ារ៉ា ជិះស្គី ឆ្លងប្រទេស ដែលការប្រកួតទាំងពីរ នឹងធ្វើឡើងនៅក្នុងតំបន់ប្រកួត ប្រជែង Zhangjiakou ៕ដោយ៖លី ភីលីព

Most Popular

To Top