ព័ត៌មានអន្តរជាតិ

ផ្ទះលម្អរូបភាពស្រើបស្រាលសម័យ Pompeii របស់អតីតទាសករ២នាក់កាលពី១៩០០ឆ្នាំមុន ត្រូវជួសជុលឡើងវិញ

ទីក្រុងរ៉ូម៖ផ្ទះដ៏ប្រណិតមួយត្រូវបានសាងសង់ដោយអតីតទាសករ ២ នាក់នៅ Pompeii បុរាណជាផ្ទះបនសម័យកាលនោះធ្វើការជួសជុលឡើងវិញដើម្បីបង្ហាញភាពរុងរឿងរបស់ផ្ទះ មុនពេលត្រូវបានកប់ក្នុងផេះភ្នំភ្លើង Vesuvius នាឆ្នាំ ៧៩ នៃគ.ស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការជួលជុលឡើងវិញរយៈពេល ២០ ឆ្នាំនៃ ‘The House of the Vetti’ បានរកឃើញសសរថ្ម កន្លែងបាញ់ទឹក និងផ្ទាំងគំនូរបែបស្រើបស្រាលជាច្រើនដោយមានរូបភាពមួយបង្ហាញពីព្រះ Priapus មានលិង្គធំ។ Priapus គឺជាព្រះនៃការផ្តល់កំណើត និងភាពបរិបូរណ៍ ហើយរូបភាពព្យួរនៅច្រកចូលត្រូវបានគេគិតថា ជានិមិត្តរូបនៃទ្រព្យសម្បត្តិរបស់បុរសគ្រប់រូប។
បុរសឈ្មោះ Aulus Vettius Restitutus និង Aulus Vettius Conviva ទទួលបានទ្រព្យសម្បត្តិរបស់ពួកគេតាមរយៈការជួញដូរស្រា បន្ទាប់ពីពួកគេត្រូវបានដោះលែង និងសាងសង់ផ្ទះដ៏ប្រណិតដោយការប្រាក់កាក់យ៉ាងច្រើនទ្វេដងពីផ្ទះបន។ ឥឡូវនេះអ្នកទស្សនាត្រូវបានស្វាគមន៍ឲ្យទៅលេងផ្ទះដើម្បីមើលដោយផ្ទាល់ថា តើជីវិតរបស់ពួកឥស្សរជននៅក្នុងទីក្រុងរ៉ូមដែលត្រូវវិនាស។

នាយករបស់ Pompeii លោក Gabriel Zuchtriegel បាននិយាយថា ផ្ទះរបស់ Vetti ជាប្រវត្តិសាស្រ្តរបស់Pompeii ហើយជាការពិតនៃសង្គមរ៉ូម៉ាំងនៅក្នុងផ្ទះតែមួយ។ នាយកឧទ្យានបុរាណវិទ្យាដ៏ស្វាហាវប់បានប្រាប់សារព័ត៌មាន The Associated Press មុនការសម្ពោធជាសាធារណៈថា យើងកំពុងឃើញនៅទីនេះដំណាក់កាលចុងក្រោយនៃការគូរជញ្ជាំង Pompeian ជាមួយនឹងព័ត៌មានលម្អិតមិនគួរឲ្យជឿ ដូច្នេះអ្នកអាចឈរនៅមុខរូបភាពទាំងនេះជាច្រើនម៉ោង ហើយនៅតែរកឃើញព័ត៌មានលម្អិតថ្មីៗ៕ដោយ៖លី ភីលីព

Most Popular

To Top