ព័ត៌មានអន្តរជាតិ

សាលារៀននៅទីក្រុង Seattle ប្តឹងក្រុមហ៊ុនបច្ចេកវិទ្យា ធ្វើឲ្យយុវវ័យមាន វិបត្តិសុខ ភាពផ្លូវចិត្ត

ទីក្រុង Seattle ៖សាលារដ្ឋនៅទីក្រុង Seattle បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុន បច្ចេកវិទ្យាយក្ស “Big Tech” មួយចំនួនដោយអះអាងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេទទួលខុសត្រូវ ចំពោះវិបត្តិសុខភាពផ្លូវចិត្ត ក្នុងចំណោមយុវវ័យ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ពាក្យបណ្តឹងដែលបាន ដាក់កាលពីថ្ងៃសុក្របាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook Instagram YouTube និង TikTok បានបំពានច្បាប់រំខាន សាធារណៈរបស់រដ្ឋវ៉ាស៊ីនតោន ហើយបានបង្កើតភាព រំខានជាសាធារណៈ ដោយកំណត់គោលដៅផលិតផល របស់ពួកគេចំពោះកុមារ ។ ស្រុកស្នើឲ្យតុលាការចេញដីកា ដោះស្រាយ រួមទាំងការ ខូចខាតរូបិយវត្ថុ និងថវិកាសម្រាប់ការអប់រំបង្ការ និងព្យាបាល ចំពោះការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គមហួសកម្រិត ។

សាលាស្រុករួមមានសាលារៀនជាង ១០០ និងបម្រើកុមារប្រហែល ៥០,០០០ នាក់ ដោយពាក្យបណ្តឹង បាននិយាយថា ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ មានការកើនឡើង ជាមធ្យម ៣០ ភាគរយ នៃចំនួនសិស្សបានរាយការណ៍ថា មានអារម្មណ៍សោកសៅ ឬអស់សង្ឃឹម ស្ទើរតែរៀងរាល់ ថ្ងៃសម្រាប់រយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះជាប់ៗគ្នា ដែលពួកគេបានឈប់ធ្វើសកម្មភាព ធម្មតាមួយចំនួន ។

បណ្តឹងនេះបាន ស្តីបន្ទោសក្រុមហ៊ុនទាំងនោះ ចំពោះការធ្វើឲ្យសុខភាពផ្លូវចិត្ត និងបញ្ហាអាកប្បកិរិយា របស់សិស្សកាន់តែអាក្រក់ រួមទាំងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ការទទួលទានអាហារ មិនប្រក្រតី និងការគំរាមកំហែងតាមអ៊ីនធើណេត ៕

Most Popular

To Top