ព័ត៌មានអន្តរជាតិ

​ ចិន​ បន្ត​ការ​គំរាម​កំហែង ​ព្រមាន​ឯករាជ្យ​ភាព​តៃវ៉ាន់​ នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម

ប៉េកាំង ៖​ ប្រទេស​ចិន​ បាន​បន្ត​ការ​គំរាម​កំហែង ​ជា​យូរ​មក​ហើយ​ក្នុង​ការ​វាយ​ប្រហារ​កោះ​តៃវ៉ាន់​ ហើយ​បាន​ព្រមាន​ថា​ អ្នក​នយោបាយ​បរទេស ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​កោះ ​ដែល​គ្រប់គ្រង ​ដោយ​ខ្លួន​ឯង​មួយនេះ​ កំពុង​លេង​ភ្លើងហេីយ ។

អ្នកនាំពាក្យការិយាល័យកិច្ចការ តៃវ៉ាន់របស់ចិនបាន្យដឹងនៅថ្ងៃពុធនេះ​ថា​ ទីក្រុងប៉េកាំងត្រូវបានប្តេជ្ញាចិត្តជាថ្មីក្នុងឆ្នាំថ្មី​ ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” និង “កម្ទេចផែនការ ដើម្បីឯករាជ្យភាពតៃវ៉ាន់” ។

អ្នកនាំពាក្យ Ma Xiaoguang បានឧ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការគាំទ្រដ៏អាក្រក់សម្រាប់ឯករាជ្យភាព តៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន​ នៅក្នុងប្រទេសបរទេសមួយចំនួន គឺជាការបង្កហេតុដោយចេតនា។

ប្រទេសចិន​ ចាត់ទុកកោះតៃវ៉ាន់ ដែលជាលទ្ធិប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ដែលបានបំបែកចេញ ពីប្រទេសចិនដីគោក ក្នុងឆ្នាំ១៩៤៩​ជាទឹកដីរបស់ប្រទេសចិន ដែលត្រូវតែស្ថិត នៅក្រោមការគ្រប់គ្រង របស់ទីក្រុងប៉េកាំង និងដោយបង្ខំប្រសិនបើចាំបាច់។

កាសែតរដ្ឋរបស់ចិន Global Times បានបង្ហោះលើ Twitter របស់ការិយាល័យកិច្ចការតៃវ៉ាន់ ដោយព្រមានថា “ការផ្តាច់ខ្លួន” របស់តៃវ៉ាន់នឹងត្រូវបរាជ័យ ហើយថាឯករាជ្យភាពរបស់តៃវ៉ាន់ “គឺជាទង្វើដែលរង់ចាំការផ្តន្ទាទោស” ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top