ព័ត៌មានអន្តរជាតិ

លោក Joe Biden ប្រកាសផ្លូវការ អាមេរិកជួយរថក្រោះ M1 Abram ដល់ទៅ៣១គ្រឿង ឲ្យអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹង ធ្វើការបញ្ជូនរថក្រោះ ប្រមាណជា៣១ ប្រភេទ M1 Abram ប្រមាណជា៣១គ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ក្រោយបន្តិចដែលអាល្លឺម៉ង់ បានប្រកាសផ្តល់រថក្រោះជួរមុខ របស់ខ្លួនដែរគឺ Leopard ។

សេចក្តីថ្លែងការណ៍ជាផ្លូវការ ដែលត្រូវបានប្រកាសឡើង កាលពីព្រឹកថ្ងៃពុធនៅម៉ោងបន្ថែម នៃពេលវេលារបស់លោកប្រធានាធិបតី អាមេរិកនៅសេតវិមាន ប្រចាំថ្ងៃ ដោយបានលើកសរសើរយ៉ាងខ្លាំង ពីសមត្ថភាព របស់រថក្រោះ M1 Abarm ផងហើយបញ្ជាក់ថា អាមេរិកនឹងបន្តផ្តល់គ្រឿង បន្លាស់ជាច្រើនទៀត ដើម្បីជួយឲ្យប្រតិបត្តិការ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន កាន់តែមានប្រសិទ្ធភាពឡើង ។

នៅក្នុងនោះផងដែរ លោក Biden ក៏បានបញ្ជាក់ដែរថា រថក្រោះទាំងនោះនឹង ត្រូវប្រើប្រាស់ សម្រាប់ការបេសកកម្ម ការពារប្រទេសប៉ុណ្ណោះ នឹងមិនទុកសម្រាប់ ការប្រយុទ្ធប្រឆាំង ទៅនឹងប្រទេសរុស្សីឬគម្រាមកំហែង រុស្សីនោះទេ ហើយលោកក៏បានលើកសរសើរ បន្ថែមទៀតចំពោះការព្យាយាម អត់ធ្មត់អ៊ុយក្រែនផងដែរ ក្នុងកិច្ចការងារ ដើម្បីការពារសេរីភាពរបស់ខ្លួន។

គួរឲ្យដឹងដែរថាមុននេះ បន្តិចអាល្លឺម់ង់ តាមរយៈលោកអធិកាបតី Olaf Scholz បានបញ្ជាក់ថារដ្ឋាភិបាលក្រុងប៊ែរឡាំងនឹងធ្វើការផ្តល់រថក្រោះប្រយុទ្ធ Leopard ប្រមាណជា១៤គ្រឿង ទៅឲ្យអ៊ុយក្រែននិងក៏អនុញ្ញាតិ ឲ្យបណ្តាប្រទេសផ្សេងទៀត ក្នុងការបញ្ជូនរថក្រោះទាំងនោះបានដូចគ្នា ដែរប្រសិនបើពួកគេបាន សម្រេចចិត្តរួចរាល់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top