បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាមេរិក បានចាប់ផ្តើមទទួលបាន សកម្មភាពល្អប្រសើរជាងមុន កាលពីចុងឆ្នាំកន្លងទៅនេះ ទោះបីជាតម្លៃអត្រាកំចីមានកម្រិតខ្ពស់ ហើយអត្រាកំណើននៃ ការចាយវាយក្នុងស្រុកផង ដែលបានទាញឲ្យកម្រិត ជីវភាពពលរដ្ឋធ្លាក់ចុះក្តី។

តួលេខជាផ្លូវការបានបង្ហាញកំណើនសេដ្ឋកិច្ច របស់អាមេរិកកាលពីរយៈពេល ៣ខែចុងឆ្នាំ មានប្រមានជា២,៩ភាគរយ ដែលធៀបទៅនឹងតួលេខ កាលពីពេលវេលាដូចគ្នាកាលពីឆ្នាំ២០២១ មានកំណើនដល់ទៅ ៣,២ភាគរយ ខណៈដែលវិស័យសំណង់ និងការលក់លំនៅដ្ឋានថ្មីធ្លាក់ចុះខ្លាំង។
ប៉ុន្តែយោងតាមការវិភាគ របស់ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានជឿជាក់ថា សេដ្ឋកិច្ចរបស់អាមេរិកនឹងមាន កំណើននៅដើមឆ្នាំនេះជាងការរំពឹងទុកផងដែរ ទោះបីជាអ្នកវិភាគផ្សេងទៀត បានមើលឃើញថាអាមេរិកកំពុង ដើរឆ្ពោះធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្នុងពេលឆាប់ៗខាងមុខក្តី ៕
ប្រែសម្រួល៖ ស៊ុន លី
