ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ បដិសេធ​សំណើ​របស់​អាមេរិក​ ក្នុង​ការ​ផ្តល់​មីស៊ីល​សម្រាប់​អ៊ុយក្រែន

បរទេស៖ ប្រភពបានប្រាប់គេហទំព័រ Axios ថា ប្រទេស អ៊ីស្រាអែល បានបដិសេធសំណើររបស់រដ្ឋបាលលោក Biden ក្នុងការផ្គត់ផ្គង់បង្គុំជើងទម្រមីស៊ីល Hawk និងមីស៊ីលពីដីទៅអាកាស ដែលហួសសម័យរបស់ខ្លួនទៅឱ្យអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់ និងអ៊ីស្រាអែលបីនាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានទាក់ទង អ៊ីស្រាអែលលើបញ្ហានេះ កាលពីពីរសប្តាហ៍មុន នេះបើតាមការចេញផ្សាយរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។

ការឆ្លើយតបនេះត្រូវបានគេរាយការណ៍ថា អវិជ្ជមាន ដោយមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងការពារជាតិអ៊ីស្រាអែល បានប្រាប់សហរដ្ឋអាមេរិកថា គោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការមិនផ្តល់អាវុធដល់ អ៊ុយក្រែននៅតែមិនផ្លាស់ប្តូរ ហើយប្រព័ន្ធមីស៊ីល Hawk គឺ “លែងប្រើហើយ” ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលបានស្នើទៅកាន់វែបសាយ Axios ថា ខណៈពេលដែលកាំជ្រួចមិនដំណើរការ មីស៊ីលស្ទាក់ចាប់អាចនៅតែត្រូវបានកែលម្អ និងដាក់ឱ្យប្រើប្រាស់។

យោងតាមប្រភពមួយបានឱ្យដឹងថា អ៊ីស្រាអែលមានប្រព័ន្ធប្រឆាំងយន្តហោះ Hawk ចំនួន ១០ និងកាំជ្រួចរាប់រយគ្រាប់នៅក្នុងឃ្លាំង ដែលខ្លួនបានទិញពី សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលដែលសព្វាវុធទាំងនោះ នៅជាបច្ចេកវិទ្យាទំនើបបំផុត៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top