ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងសាកល្បងយានអវកាស ដើរដោយថាមពលនុយក្លេអ៊ែរ នៅឆ្នាំ២០២៧

វ៉ាស៊ីនតោន៖ ប្រធានទីភ្នាក់ងារអវកាស បាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹង សាកល្បងម៉ាស៊ីនយានអវកាស ដែលដំណើរការដោយ នុយក្លេអ៊ែរនៅឆ្នាំ២០២៧ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង រយៈពេលវែងរបស់អង្គការអវកាសណាសា ដើម្បីបង្ហាញពីវិធីសាស្រ្ត ដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដឹកនាំអវកាសយានិកទៅកាន់ភពអង្គារ នាពេលអនាគត យោងតាមការចេញផ្សាយពីគេហទំព័រ MSN ។

អ្នកគ្រប់គ្រង NASA លោក Bill Nelson បាននិយាយនៅក្នុងសន្និសីទមួយនៅ National Harbor រដ្ឋ Maryland ថា ណាសានឹងចាប់ដៃគូជាមួយ ទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍របស់យោធាសហរដ្ឋអាមេរិក និងDARPA ដើម្បីបង្កើតម៉ាស៊ីនជំរុញ ថាមពលនុយក្លេអ៊ែរ ហើយបាញ់បង្ហោះទៅកាន់ ទីអវកាស្យបានឆាប់ដល់ឆ្នាំ ២០២៧ ។

ទីភ្នាក់ងារអវកាសអាមេរិក បានសិក្សាអស់រយៈពេលជាច្រើន ទសវត្សរ៍នូវគោលគំនិតនៃ ការជំរុញកម្ដៅនុយក្លេអ៊ែរ ដែលណែនាំកម្ដៅពីម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរទៅម៉ាស៊ីនជំរុញអ៊ីដ្រូសន ដើម្បីផ្តល់នូវការរុញច្រានត្រូវគេជឿថា មានប្រសិទ្ធភាពជាងម៉ាស៊ីនរ៉ុក្កែត មានមូលដ្ឋានលើសារធាតុគីមី។

វិស្វករនិយាយថា មន្ត្រីអង្គការណាសាចាត់ទុក ការជំរុញកម្ដៅនុយក្លេអ៊ែរជាកត្តាសំខាន់ សម្រាប់ការបញ្ជូនមនុស្សចេញពីភពព្រះច័ន្ទ និងកាន់តែជ្រៅទៅក្នុងលំហ។ ការធ្វើដំណើរទៅកាន់ភពព្រះអង្គារ ពីផែនដីដោយប្រើបច្ចេកវិទ្យា អាចចំណាយពេលប្រហែល ៤ ខែជាមួយនឹងម៉ាស៊ីនធម្មតា និងថាមពលគីមី ៕

ដោយ៖ លី ភីលីព

Most Popular

To Top