ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់បាន នាវាមុជទឹកមួយគ្រឿង​ របស់អាល្លឺម៉ង់

បរទេស៖ អតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់ លោក Andrey Melnik បានផ្តល់យោបល់ថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គួរតែប្រគល់នាវាមុជទឹករបស់ខ្លួនមួយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី។

ពេញមួយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន លោក Melnik បានមើលងាយ និងប្រមាថដល់អាល្លឺម៉ង់ រហូតដល់ក្រុងប៊ែកឡាំង យល់ព្រមបរិច្ចាគអាវុធ ដែលធ្ងន់ទៅឱ្យប្រទេសរបស់លោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Melnik បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា “ខ្ញុំដឹងថាខ្ញុំនឹងទទួលបានព្យុះ ថ្មី ប៉ុន្តែខ្ញុំមានគំនិតច្នៃប្រឌិតមួយផ្សេងទៀត” ។ ដោយពន្យល់ថា នាវា HDW Class 212A ដែលផលិតដោយ ThyssenKrupp ត្រូវបានចាត់ទុកថាជា “នាវាមុជទឹកដ៏ល្អបំផុតមួយ របស់ពិភពលោក” យោធាអាល្លឺម៉ង់ (Bundeswehr) គួរតែបរិច្ចាគមួយមួយគ្រឿងក្នុងចំណោម ៦គ្រឿង 212As របស់ខ្លួនដល់អ៊ុយក្រែន ដែលជាកន្លែងដែលនាវានេះនឹង “បណ្តេញកងនាវារុស្ស៊ីចេញពីសមុទ្រខ្មៅ។

នៅក្នុងការឆ្លើយតបជាបន្តបន្ទាប់ ចំពោះមតិយោបល់ លោក Melnik បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោក “ធ្វើជាជើងឯកគំនិតនេះទាំងអស់គ្នា ហើយជំរុញឱ្យប្រទេសអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តផ្សេងទៀត” ក្នុងការប្រគល់នាវាមុជទឹក ឱ្យប្រទេសអ៊ុយក្រែន៕​ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top