កីឡា

Chelsea ដាក់សំណើរដល់ទៅ ១០៥លានផោន សម្រាប់ Enzo

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតតោខៀវ Chelsea បានសម្រេចចិត្ត ក្នុងពេលចុងក្រោយនៃខែមករានេះ ដើម្បីនាំយកកីឡាករឆ្នើមវ័យក្មេង Enzo Fernandez ដែលមានតម្លៃខ្លួនយ៉ាងហោចណាស់ជាង ១០០លានផោន។

Chelsea បានសម្រេចចិត្តដាក់សំណើ ជាទឹកប្រាក់ប្រមាណជា ១០៥លានផោន សម្រាប់កីឡាកររបស់ក្លឹប Benfica រូបនេះទោះបីជាធ្លាប់បាន បរាជ័យម្តងហើយកាលពីដើមខែមករា ប៉ុន្តែក្លឹបហាក់ដូចជាមិនបោះបង់ ឱកាសសម្រាប់កីឡាករអាហ្សង់ទីន រូបនេះឡើយ។

ទោះបីជាយ៉ាងណាក្តីនៅមិនទាន់ មានការឆ្លើយតបពីសំណាក់ក្លឹប Benfica នៅឡើយទេពីព្រោះថា តម្លៃខ្លួនរបស់កីឡាកររូបនេះ នឹងត្រូវបែងចែកទៅជា៥ ដែលទាមទារចាំបាច់នឹងមាន ការពិភាក្សាគ្នាបន្ថែមទៀត៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top