កីឡា

Arsenal ពិចារណាផ្ទេរកិឡាករ Jorginho ពី Chelsea

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការរៀបចំឯកសារមួយចំនួន រួចទៅហើយដើម្បិអាចធ្វើការ ចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការពិនិត្យមើលលទ្ធភាព ផ្ទេរកិឡាករ Jorginho ក្នុងខែមករានេះ។

Arsenal កំពុងត្រូវការកីឡាករបន្ថែម ក្នុងតំបន់បម្រើខណៈដែល Thomas Partey និង Mohamed Elnely សុទ្ធតែកំពុងរងរបួសហើយជឿជាក់ថា Jorginho គឺជាជម្រើសដ៏ចាំបាច់ ចុងក្រោយទោះបីជាគាត់មានវ័យ៣១ឆ្នាំ ទៅហើយក្តី។

Chelsea ក៏នឹងត្រូវបាត់បង់ Jorginho ដោយគ្មានតម្លៃខ្លួននោះដែរ នៅរដូវក្តៅខាងមុខនេះ ប្រសិនបើមិនព្រមលក់កីឡាករប្រេស៊ីលរូបនេះ ចេញក្នុងពេលឲ្យហើយខណៈដែល Chelsea ក៏កំពុងត្រៀមចំណាយលុយជាង ១០០លានដុល្លារ ដើម្បីនាំយកកីឡាករចំណូលថ្មីម្នាក់ផងនោះ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top