ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប៉ាឡេស្ទីន នាំគ្នាតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈមានភាពតានតឹងនៅតំបន់ West Bank

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដំណើរទស្សនកិច្ចរបស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់តំបន់ West Bank បានជំរុញឱ្យមានកំហឹងក្នុងចំណោមប្រជាជនប៉ាឡេស្ទីនជាច្រើនដែលបានធ្វើបាតុកម្មកាលពីថ្ងៃអង្គារដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេចំពោះវត្តមានរបស់អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីប៉ាឡេស្ទីន ។

ក្រុមបាតុករទាំងនៅតំបន់ West Bank និង Gaza Strip បានលើកទង់ជាតិប៉ាឡេស្ទីន និងស្រែកប្រឆាំងនឹងសហរដ្ឋអាមេរិកដែលមានពាក្យស្លោកដោយចោទប្រកាន់ថា លម្អៀងទៅលើអ៊ីស្រាអ៊ែល និងការរំលោភសិទ្ធិប៉ាឡេស្ទីនទាំងអស់ ។

លោក Nael Salama ដែលបានចូលរួមក្នុងការតវ៉ានៅទីក្រុង Ramallah នៃតំបន់ West Bank បាននិយាយថា “បញ្ហានេះគឺសាមញ្ញណាស់ ។ សហរដ្ឋអាមេរិកជាឧក្រិដ្ឋជន ដរាបណាខ្លួនគាំទ្រអ៊ីស្រាអ៊ែល” ៕
https://english.news.cn/20230201/81d307ba50744f1787274bc42c7824c1/c.html

Most Popular

To Top