បរទេស៖ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះត្រូវបានគេដឹងថា បានកំពុងព្យាយាមបញ្ចុះបញ្ចួល ក្រុមសមាជិកសភាក្នុងការផ្តល់ មូលនិធិឲ្យកម្មវិធីស៊ើបការណ៍សំងាត់ កំពូលៗចំនួន២ដែលកំពុងដំណើរការ ក្នុងប្រទេសអ៊ុយក្រែន។
ប្រតិបត្តិការយោធាសំងាត់នេះ បានផ្អាកដំណើរការបណ្តោះអាសន្នចាប់តាំង តែពីពេលដែលប្រទេសរុស្សីបានសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។
ប្រសិនបើប៉ង់តាហ្គោន អាចនឹងសម្រេចបានតាមផែនការនោះ ប្រតិបត្តិការស៊ើបការសំងាត់នេះ នឹងអាចបន្តដំណើរការរបស់ខ្លួនឡើងវិញនៅក្នុងឆ្នាំ២០២៤ខាងមុខ។
តាមផែនការប៉ង់តាហ្គោន នឹងធ្វើការជួលបុគ្គលិកជំនាញដែលជាជនជាតិអ៊ុយក្រែន ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើល និងគ្រប់គ្រងដោយក្រុមប្រតិបត្តិការពិសេស ជាយោធាជនជាតិអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី