ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់រថក្រោះប្រឆាំងយន្តហោះ Gepard បន្ថែមទៀតដល់ទីក្រុងគៀវ ខណៈដែល អ៊ុយក្រែន សម្លឹងមើលការទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូន ពីយន្តហោះដ្រូនដែល ផលិតដោយអ៊ីរ៉ង់។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀមហកសេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែនបានទទួលជំនួយយោធាថ្មីពីប្រទេសអាល្លឺម៉ង់ រួមទាំងរថក្រោះ Gepards ជាច្រើនទៀត។
លោក Yermak បានសរសេរនៅលើបណ្ដាញ Telegram ថា ទីក្រុងប៊ែកឡាំង នឹងបញ្ជូនកាំភ្លើងប្រឆាំងយន្តហោះចម្បាំង Gepard ឬ Cheetah ចំនួនពីរបន្ថែមទៀត រួមជាមួយនឹងគ្រាប់រំសេវចំនួន ៦០០០គ្រាប់។
នៅក្នុងតួលេខដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃអាទិត្យ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រគល់ប្រព័ន្ធការពារដែនអាកាស Gepard ចំនួន ៣២គ្រឿង ដល់អ៊ុយក្រែន ពោលគឺកើនឡើងពីតួលេខមុនចំនួន ៣០គ្រឿង។
គួរបញ្ជាក់ថា រថក្រោះ Gepard គឺជារថក្រោះបំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះ ដែលផលិតក្នុងស្រុក ពាសដែក និងគ្រប់អាកាសធាតុ ដែលបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ផលិតដោយក្រុមហ៊ុនផលិតការពារជាតិ Krauss Maffei-Wegmann (KMW) Gepards ត្រូវបានផ្គត់ផ្គង់ទៅកាន់ប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ បែលហ្សិក រូម៉ានី និងហូឡង់ជាដើម៕