ព័ត៌មានអន្តរជាតិ

Update៖​ ចំនួនអ្នកស្លាប់ ក្នុងគ្រោះថ្នាក់រញ្ជួយដី នៅតួកគី​ និងស៊ីរី​ កេីនឡេីងដល់ជាង​ ៣៥០០០នាក់

អង់ការ៉ា៖​ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញភាគខាងត្បូង ប្រទេសទួរគី និងប្រទេសជិតខាងស៊ីរី បានកើនលើសពី​ ៣៥០០០នាក់នៅថ្ងៃចន្ទ នេះបើយោងតាមតួលេខ ដែលបានមកពីប្រទេសទាំងពីរ។

ជាមួយនឹងរយៈពេលមួយសប្តាហ៍ បានកន្លងផុតទៅ ចាប់តាំងពីគ្រោះមហន្តរាយ ឱកាសក្នុងការស្វែងរកអ្នកនៅរស់រាន មានជីវិតកាន់តែតិចទៅៗ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះ បន្តវាយលុកអគារដែលដួលរលំ ក្នុងភាពត្រជាក់ដ៏ជូរចត់ ជាមួយនឹងក្តីបារម្ភកើនឡើងជុំវិញការផ្ទុះឡើង នៃចលាចលដ៏មានសក្តានុពល នៅពេលដែលភាពអស់សង្ឃឹម បានឈានចូលមកដល់។

លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានទៅបំពេញទស្សនកិច្ចនៅភាគខាងត្បូង ប្រទេសតួកគី កាលពីថ្ងៃសៅរ៍ ហើយបានលើកឡើងថា លោករំពឹងថាចំនួនអ្នកស្លាប់ នឹងកើនឡើងទ្វេដង ឬច្រើនជាងនេះបើយោងតាមសារព័ត៌មាន Sky News របស់ចក្រភពអង់គ្លេស។

ការព្រួយបារម្ភអំពីសន្តិសុខបានកើនឡើង បន្ទាប់ពីអាជ្ញាធរតួកគី កាលពីថ្ងៃសៅរ៍បានចាប់ខ្លួនមនុស្សជាង ៩០នាក់ពីបទលួច និងរឹបអូសយកកាំភ្លើង ក្នុងចំណោមរបស់របរផ្សេងៗទៀត៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top