ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី នៅលើកោះតៃវ៉ាន់ កម្រិត៦,៥រ៉ិចទ័រ មិនទាន់មានរបាយការណ៍ ស្តីពីការបង្កការខូចខាត អ្វីធំដុំនៅឡើយទេ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា កាលពីថ្ងៃអាទិត្យម្សិលមិញ គ្រោះរញ្ជួយដីមួយកម្រិត៦,៥រ៉ិចទ័រ អង្រួននៅលើដែនដី ភាគឦសាន នៃកោះតៃវ៉ាន់ អ្នកស្រុកបានរាយការណ៍ថា មានការរញ្ជួយដ៏ខ្លាំងកើតឡើង នៅរដ្ឋធានីតៃប៉ិ ។

យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ ពីការខូចខាតទ្រង់ទ្រាយធំនោះទេ ។

ការិយាល័យតាមដានអាកាសធាតុ របស់កោះតៃវ៉ាន់ បានឲ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដី គឺកើតឡើងនៅតំបន់ Yilan ភាគឦសាន និងបានវាយប្រហារដោយមានជម្រៅ ៦៧គីឡូម៉ែត្រ នៅវេលាម៉ោង១និង១១នាទីល្ងាច ។
នៅតំបន់ Yilan ត្រូវបានគេផ្សាយផ្ទាល់ ពីការរញ្ជួយដីប្រមាណ៣០នាទី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា “ជញ្ជាំងផ្ទះបានរញ្ជួយចុះឡើង ដែលជាការរញ្ជួយដ៏ខ្លាំង” ។ មិនទាន់មានការខូចខាតណាមួយ នៅតំបន់នៃស្រុកដែលនៅជិតគ្នានោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top