អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ពលរដ្ឋអាមេរិកបានរស់នៅ តាមរយៈការចាប់ផ្តើម ៣០ នាទីនៃខ្សែភាពយន្តឈ្លានពាន របស់មនុស្សក្រៅភព។
វាបានចាប់ផ្តើមជាមួយនឹង បាឡុងចារកម្មប្រទេសចិន ដែលត្រូវបានគេប្រទះឃើញ ហោះពីលើរដ្ឋមួយចំនួន ហើយបានបាញ់ទម្លាក់ពីលើ មហាសមុទ្រនៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។ ចាប់តាំងពីពេលនោះមក រៀងរាល់ ៤៨ ម៉ោងម្តង វត្ថុថ្មីមួយត្រូវបានគេប្រទះឃើញ ហើយត្រូវបានបាញ់ទម្លាក់ពី លើមេឃជាបន្តបន្ទាប់។
មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានបាញ់ទម្លាក់វត្ថុហោះចំនួន ៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈវាប្រកាន់ជំហរប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការឈ្លានពាននៅក្នុង ដែនអាកាសអាមេរិក បន្ទាប់ពីឧប្បត្តិហេតុបាឡុងចារកម្មចិន ដែលត្រូវបានចោទប្រកាន់ ៕
ដោយ៖ លី ភីលីព