ព័ត៌មានអន្តរជាតិ

ឥណ្ឌា​ រិះគន់មហាសេដ្ឋីអាមេរិកលោក George Soros ពី​បទ​ជ្រៀតជ្រែក និងវាយប្រហារលើ នាយករដ្ឋមន្រ្តីរបស់ខ្លួន

បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងមន្ត្រីផ្សេងទៀតបានរិះគន់ មហាសេដ្ឋីអាមេរិកគឺលោក George Soros ចំពោះការលើកឡើងថា រឿងអាស្រូវជុំវិញក្រុម Adani Group ដែលមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី Narendra Modi អាចនាំមកនូវ “ការរស់ឡើងវិញប្រជាធិបតេយ្យ” សម្រាប់ប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Soros បាននិយាយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃព្រហស្បតិ៍ថា ការចោទប្រកាន់ពីការក្លែងបន្លំ ប្រឆាំងនឹងក្រុមហ៊ុនពហុជាតិ ដែលដឹកនាំដោយសហការី យូរអង្វែងរបស់នាយករដ្ឋមន្រ្តី Gautam Adani នឹង “ធ្វើឱ្យចុះខ្សោយយ៉ាងខ្លាំងនូវ ការត្រួតត្រាយ៉ាងតឹងរឹងរបស់លោក Modi លើរដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា… ខ្ញុំប្រហែលជានិយាយត្រង់ពេក ប៉ុន្តែខ្ញុំរំពឹងថានឹងមាន ការ​រស់​ឡើង​វិញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ឥណ្ឌា»។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានពណ៌នាលោក Soros ថាជា “មនុស្សចាស់ ជាអ្នកមាន ដែលមានគំនិត និងគ្រោះថ្នាក់” ដោយសារតែគាត់មានឆន្ទៈ ក្នុងការវិនិយោគប្រាក់របស់គាត់នៅក្នុង “ការនិទានរឿង” ។ លោកថា ការអត្ថាធិប្បាយទាំងនោះ មិនបានកត់សម្គាល់នៅក្នុងទីក្រុងញូវដេលីទេ ដោយលោក Jaishankar បានរិះគន់តបវិញ កាលពីថ្ងៃសៅរ៍ទៅលើមហាសេដ្ឋីវ័យ ៩២ ឆ្នាំ និងសកម្មជននយោបាយនិយម សេរីនិយមរូបនេះទៅវិញ។

លោកបានបន្ថែមថា “មនុស្សដូចគាត់គិតថា ការបោះឆ្នោតមួយគឺល្អ ប្រសិនបើបុគ្គលដែលពួកគេចង់ឃើញឈ្នះ ហើយប្រសិនបើការបោះឆ្នោត ផ្តល់លទ្ធផលផ្សេង នោះពួកគេនឹងនិយាយថា វាជាលទ្ធិប្រជាធិបតេយ្យដែលមានកំហុស” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top