កីឡា

Son និង Royal ជួយឲ្យ Spurs យកបាន៣ពិន្ទុឡើងទៅ Top 4 ជាលើកដំបូង

មាន់ខ្នាយមាស Spurs បើកទ្វាផ្ទះយកឈ្នះក្រុមភ្ញៀវញញួរធំ West Ham ក្នុងលទ្ធផល២ទល់នឹង០ កាលពីយប់មិញយកបាន ៣ពិន្ទុឡើង ទៅកំពូលតារាងជាលើកដំបូងក្នុងលេខរៀងទី៤វិញ ជាលើកដំបូងមាន៤២ពិន្ទុ។

គ្រាប់បាលជ័យជំនះចំនួន ២គ្រាប់ ធ្វើបានដោយកីឡាករ Emerson Royal នៅនាទីទី៥៦ និងមួយគ្រាប់ទៀតដោយ កីឡាករខ្សែប្រយុទ្ធ Son Heung-min នៅនាទីទី៧២ សមល្មមជួយឲ្យ Spurs អាចកែប្រែមុខមាត់ឡើងវិញ។

ម្ចាស់ផ្ទះ Spurs អាចគ្រប់គ្រងបាល់បានទៅដល់ ៥៧ភាគរយ នៃការប្រកួតនិងស៊ុតចេញបានដល់ទៅ ១៦ដង ចំគោលដៅ៦ដង ខណៈដែលក្រុមភ្ញៀវស៊ុតបានតែ ៦ដង ហើយចំគោលដៅតែមួយដងគត់ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top