កីឡា

Barcelona ចាប់អារម្មណ៍ តារាឆ្នើមម្នាក់របស់ក្លឹប Spurs

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងបង្ហាញចំណាប់ អារម្មណ៍ជាមួយនឹងកីឡាករ ឆ្នើមម្នាក់របស់ក្លឹបមាន់ខ្នាយមាស Spurs ដែលនៅអង់គ្លេស ។

កីឡាករ Giovani Lo Celso ជឿជាក់ថា នឹងក្លាយទៅជាគោលដៅនាទីចុងក្រោយ នៃរដូវកាលដោះដូរខែមករានេះសម្រាប់ក្លឹប Barcelona ទាំងដែលកីឡាករផង ក៏បានចាប់អារម្មណ៍ លើកុងត្រានេះដូចគ្នា។

ទោះបីជាយ៉ាងណាក្តី ដោយសារបញ្ហាហិរញ្ញវត្ថុគេជឿជាក់ថា ក្លឹប Barcelona នឹងធ្វើការចរចាត្រឹមនាំ យកកីឡាកររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ទាំងដែលបានដឹងហើយថា Spurs មិនពិចារណាកុងត្រាណាផ្សេងក្រៅ តែពីកុងត្រាទិញលក់់នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top