ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន ជួបជាមួយមេដឹកនាំ NATOមកពីប៉ែកអឺរ៉ុបខាងកើត ក្រោយចិន និងរុស្ស៊ី ជួបគ្នា

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងជួបមេដឹកនាំអង្គការ NATO មកពីអឺរ៉ុបខាងកើត ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដើម្បីប្រារព្ធខួបនៃសង្គ្រាមអ៊ុយក្រែន ។

គាត់ត្រូវបានគេរំពឹងថា នឹងត្រូវបានជំរុញដោយសមភាគីរបស់គាត់សម្រាប់ការធានាសន្តិសុខថ្មីបន្ទាប់ពីការលុកលុយរបស់ រុស្ស៊ីមកលើប្រទេសជិតខាងរបស់ខ្លួនជិតមួយឆ្នាំមុន ។

នៅមុននេះ អ្នកការទូតកំពូលរបស់ប្រទេសចិន បានឲ្យដឹងថា ទំនាក់ទំនងរបស់ប្រទេសខ្លួនជាមួយរុស្ស៊ីមិនអាចរងឥទ្ធិពលពីប្រទេសដទៃបានទេ ដោយលើកឡើងក្នុងជំនួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

សហរដ្ឋអាមេរិក បានឲ្យដឹងថា ចិនកំពុងពិចារណាមួយក្នុងការផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលជាការអះអាងបដិសេធយ៉ាងដាច់អហង្កាដោយក្រុងប៉េកាំង ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញខ្លួនមួយភ្លែត នៅក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីនៅទីក្រុងម៉ូស្គូ ដើម្បីប្រារព្ធខួបជិតមួយឆ្នាំនៃជម្លោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top