ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះព្រិល ដ៏ខ្លាំងក្លានៅអាមេរិក បណ្តាលឲ្យជើងហោះហើរ ជាង១០០០ត្រូវបានបិទ

បរទេស ៖ ព្យុះព្រិលយ៉ាងខ្លាំងក្លា នៅតំបន់ភាគខាងជើង នៃប្រទេសអាមេរិកបានបង្ខំ ឲ្យជើងហោះហើរប្រមាណជា១២០០ ត្រូវបានលប់ចោលកាលពីថ្ងៃពុធម្សិលមិញនេះ ហើយក្នុងនោះអាកាសធាតុដ៏ត្រជាក់ខ្លាំង និងលឿនពេកបានធ្វើឲ្យផ្លូវហាយវេយ ជាច្រើនពោរពេញ ទៅដោយផ្ទាំងទឹកកក មិនអាចធ្វើដំណើរបានឡើយ។

អាកាសយានដ្ឋាន Midwester គឺជាអ្នកដែលរងគ្រោះពីអាកាសធាតុ ដ៏ត្រជាក់ខ្លាំងនេះជាងគេដោយការហោះហើរ ប្រមានជា៤៨ភាគរយត្រូវបានលប់ចោល និងជាច្រើនទៀតត្រូវបាន ពន្យារពេលហោះហើរ។

អាកាសធាតុត្រជាក់ ខ្លាំងបូករួម ទាំងខ្យល់ធ្លាក់ដ៏មានកម្លាំងផង បានបង្កើតទៅជាព្រិលគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែង ហើយអ្នកជំនាញអាកាសធាតុ បានព្រមានអំពីការប្រើប្រាស់ មធ្យោបាយ ធ្វើដំណើរនានានៅក្នុងអំឡុងពេលនេះផងដែរ ខណៈដែលជាក់ស្តែងសូម្បីតែអ្នកដែលធ្វើដំណើរតាមរថយន្ត។

គួរឲ្យដឹងដែរថា នៅភាគកណ្តាល នៃរដ្ឋ California និងទីក្រុង San Francisco បានរងការវាយប្រហារទាំង អាកាសធាតុត្រជាក់ផងនិងក៏បាន ប្រឈមមុខទៅនឹង ការកាត់ផ្តាច់អគ្គិសនីផងដែរ ដោយក្នុងនោះពលរដ្ឋនិងអាជីវកម្ម ប្រមាណជា១៣៥០០០កន្លែង កំពុងជួបបញ្ហាអត់មានអគ្គិសនីប្រើប្រាស់ តាំងតែពីយប់ថ្ងៃអង្គារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top