ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា អង្គការណាតូ គឺពិតជាស្ថិតក្នុង សង្រ្គាមជាមួយរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមូហភាពដឹកនាំដោយសហរដ្ឋអាមេរិក លោកខាងលិចត្រូវតែផ្លាស់ ប្តូរវិធីសាស្រ្តរបស់ពួកគេចំពោះសន្តិសុខពិភពលោក ហើយទីបំផុតយកកង្វល់របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ New START អាចត្រូវបានបន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Izvestia សម្រាប់បទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Peskov បាននិយាយថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប “បានផ្លាស់ប្តូរយ៉ាងខ្លាំង” ចាប់តាំងពីប្រធានាធិបតី Vladimir Putin បានធ្វើសេចក្តីព្រាងសន្ធិសញ្ញាសន្តិសុខ ដែលត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោន ព្រុចសែល និងទីក្រុងវីយែន នៅចុងឆ្នាំ ២០២១ ទើបបានឮថា “ពួកគេមិនទាន់ត្រៀមខ្លួននិយាយអ្វីទាំងអស់ជាមួយយើង”។

លោកបាននិយាយថា “ប្រសិនបើពួកគេចង់បាន គឺពួកគេអាច អង្គុយនៅតុចរចា នៅពេលនោះ គឺមុនពេលការសម្រេចចិត្ត ចាប់ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែន” ។ វានឹងមានការពិភាក្សាដ៏ស្មុគស្មាញ មានជំហរ ជួនកាលការចរចាមិនអាចផ្សះផ្សាបាន ប៉ុន្តែពួកគេនឹងត្រូវបានដំណើរការ ផ្ទុយទៅវិញគេបដិសេធ»។

ជាមួយនឹងការប៉ុនប៉ងបរាជ័យ សម្រាប់ការសន្ទនា ភាពតានតឹងបានបន្តកើនឡើងរវាងទីក្រុងមូស្គូ និងលោកខាងលិច ក្នុងការឈានទៅដល់ជម្លោះ នៅអ៊ុយក្រែន។ លោក Peskov បានអះអាងថា NATO ឥឡូវនេះបានចូលរួមយ៉ាងពេញលេញនៅក្នុងអរិភាពនេះ ដោយកត់សម្គាល់ថា “ការស៊ើបការណ៍របស់ពួកគេ កំពុងធ្វើការប្រឆាំងនឹងយើង ២៤ ម៉ោងក្នុងមួយថ្ងៃ អាវុធរបស់ពួកគេ. .. ត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយសេរីដើម្បីបាញ់មកលើយោធារបស់យើង មិនមែននិយាយថា ពួកគេបាញ់ទៅលើពលរដ្ឋ អ៊ុយក្រែននោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top