វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា នៅរដ្ឋ Colorado ត្រូវបានឡោមព័ទ្ធកាលពីថ្ងៃសុក្រ ដោយក្រុមសិស្សវិទ្យាល័យ ដែលទាមទារច្បាប់គ្រប់គ្រងកាំភ្លើងឲ្យបានតឹងរ៉ឹង បន្ទាប់ពីការបាញ់ប្រហារ លើសិស្សនិស្សិតកាលពី២សប្តាហ៍មុន ។

និស្សិតឈ្មោះ Luis Garcia អាយុ១៦ឆ្នាំបានស្លាប់កាលពីថ្ងៃពុធ ដោយសាររបួសដោយគ្រាប់កាំភ្លើង ដែលគាត់បានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីចាកចេញពីសាលារៀននៅថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ ។ ក្មេងជំទង់២នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនមានការចោទប្រកាន់ណាមួយ ត្រូវបានចោទប្រកាន់នៅក្នុងរឿងនេះទេ ។ នេះបើយោងតាមគេហទំព័រ Denverite.com បានចុះផ្សាយដូច្នេះ ។
សិស្សមកពីសាលា Denver យ៉ាងហោចណាស់៤ បានចូលរួមក្នុងការតវ៉ា ហើយជាច្រើននាក់បានពាក់ពណ៌ក្រហម និងស ដែលជាពណ៌សាលា East High ផងដែរ ។
ក្រុមបាតុករបានដើរប្រហែល២០នាទីឆ្លងកាត់ទីប្រជុំជន Denver ទៅកាន់រដ្ឋកាពីតូល ជាកន្លែងដែលពួកគេត្រូវបានអញ្ជើញ ឱ្យចូលមកខាងក្នុង និងនិយាយជាមួយសមាជិកសភា គណបក្សប្រជាធិបតេយ្យ ដែលជាផ្នែកមួយនៃថ្ងៃបញ្ចុះបញ្ចូល ដើម្បីតស៊ូមតិសម្រាប់ច្បាប់ ប្រើប្រាស់អាវុធដ៏តឹងរ៉ឹង ។
គួរបញ្ជាក់ថា នៅក្នុងចំណោមក្រុមមនុស្ស គឺមានលោក Santos Garcia ដែលជាបងប្រុសរបស់សិស្ស Luis Garcia និងជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យ East High School ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

