ព័ត៌មានអន្តរជាតិ

សកម្មជន នុយក្លេអ៊ែរ បង្ហាញក្តីបារម្ភខ្លាំង ចំពោះការប្រកាសដោយរុស្សី បំពាក់នុយក្លេអ៊ែរនៅបេឡារូស

បរទេស៖ក្រុមសកម្មប្រឆាំង នុយក្លេអ៊ែរដ៏ល្បីល្បាញ ICAN ដែលជាអ្នកធ្លាប់ទទួលបានពានរង្វាន់ Nobel Peace កាលពីឆ្នាំ២០១៧នោះ បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះ ថាការបំពាក់នុយក្លេអ៊ែរ នៅបេឡារូសគឺជាសកម្មភាព បង្កហេតុដ៏គ្រោះថ្នាក់បំផុតមួយ។

នៅក្នុងសេចក្តីប្រកាសដែលខ្លួន បានធ្វើឡើងនៅលើបណ្តាញសង្គម Twitter អង្គភាព ICAN បានទៀតថា ខ្លួនបានថ្កោលទោស ចំពោះសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់មួយនេះ ហើយវានឹងអាចធ្វើឲ្យសង្គ្រាម នុយក្លេអ៊ែរនឹងអាចកើនឡើង ជាមិនខាន។

ICAN បានបន្តទៀតថា ៖ជម្លោះនៅអ៊ុយក្រែន បានបង្កភាពលំបាកនិង ផលប៉ះពាល់ធ្ងន់ធ្ងរឥតគណនា រួចទៅហើយប៉ុន្តែការរៀបចំចាត់ចែកក្បាលគ្រាប់ នុយក្លេអ៊ែរ ដោយរុស្សីទៅកាន់ប្រទេស បេឡារូសនោះនឹងធ្វើឲ្យស្ថានភាពនេះនឹង កាន់តែធ្ងន់ធ្ងរឡើងជាមិនខាន។

គួរឲ្យដឹងដែរប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងថាហើយថា តាំងតែពីសៅរ៍ដែលអាវុធនុយក្លេអ៊ែររបស់ខ្លួន នឹងធ្វើដំណើរទៅដល់ប្រទេសបេឡារូស នៅឆាប់បំផុតរដូវក្តៅខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top