ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បដិសេធមិនព្រម ផ្តល់រថក្រោះបន្ថែម ឲ្យអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រទេសរបស់លោកមិនអាច បន្តធ្វើការផ្គត់ផ្គង់រថក្រោះ បន្ថែមទៅឲ្យប្រទេស អាល្លឺម៉ង់ទៀតនោះទេ ។

យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការពារជាតិរូបនេះ បានធ្វើឡើងនៅក្រោយពេល ដែលរដ្ឋាភិបាល ទីក្រុងគៀវ បានធ្វើការព្រមាននិងសំណូមពរ ទៀតថាចាំបាច់ត្រូវការអាវុធ ធុនធ្ងន់ជាច្រើនទៀត ដើម្បីយកទៅប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្សី ។

លោក Pistorius បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ Welt and Sonntag ថា៖ខ្ញុំមិនឃើញថា រថក្រោះជួរមុខ Leopard នឹងអាចត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសអ៊ុយក្រែន បន្ថែមទៀតនោះទេជាពិសេសនៅក្រោយការ ប្រកាសរបស់ខ្ញុំ រួចរាល់ហើយបែបនេះ។

រដ្ឋមន្ត្រីដដែលរូបនេះបានបន្តទៀតថា ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង និងសម្ព័ន្ធមិត្តអឺរ៉ុប បានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ចំនួន២កញ្ចប់ប៉ុណ្ណោះ ឬប្រហែលជា៦០គ្រឿងខណៈដែលអឺរ៉ុបក៏នឹងបន្តផ្គត់ផ្គង់ រថក្រោះស៊េរីចាស់របស់ Leopard ចំនួន១០០គ្រឿងទៀតផង ដែរនៅឆ្នាំក្រោយទាំងដែលអ៊ុយក្រែនកន្លងមកទាមទារ យ៉ាងហោចណាស់៣០០គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top