ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានព្រមានដល់ប្រធានសភាអាមេរិក Kevin McCarthy មិនឱ្យ “ធ្វើម្តងទៀតនូវកំហុសអតីតកាលដ៏មហន្តរាយ” ហើយជួបជាមួយប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen ដោយបានថ្លែងថា វានឹងមិនជួយឲ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទេ ប៉ុន្តែមានតែការបង្រួបបង្រួមប្រជាជនចិនប៉ុណ្ណោះ ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ McCarthy ដែលជាមេដឹកនាំជាន់ខ្ពស់បំផុតទី៣របស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំនៅរដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃពុធជាមួយលោកស្រី Tsai ក្នុងអំឡុងពេលឈប់សម្រាកនៅសហរដ្ឋអាមេរិកដែលបានជំរុញឱ្យមានការគំរាមកំហែងរបស់ប្រទេសចិន ដែលជាការសងសឹក ។
ប្រទេសចិន ដែលទាមទារឲ្យកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានរៀបចំល្បែងសង្គ្រាមជុំវិញកោះនេះកាលពីខែសីហាឆ្នាំមុនបន្ទាប់ពីវាគ្មិនលោកស្រី Nancy Pelosi ដែលជាអ្នកប្រជាធិបតេយ្យបានធ្វើទស្សនកិច្ចនៅរដ្ឋធានីតៃប៉ិ ។
លោកស្រី Tsai នឹងធ្វើអ្វីដែលត្រូវបានគេហៅថា ជាផ្លូវការជាផ្លូវឆ្លងកាត់នៅក្រុងឡូសអ៊ែនជីឡេស នៅក្នុងដំណើរត្រឡប់ទៅកាន់ក្រុងតៃប៉ិវិញបន្ទាប់ពីធ្វើដំណើរទៅអាមេរិកកណ្តាល ។ សហរដ្ឋអាមេរិក បានឲ្យដឹងថា ការឈប់សម្រាកបែបនេះជាទម្លាប់ធម្មតា ហើយមិនចាំបាច់ឲ្យចិនមានប្រតិកម្មខ្លាំងពេកនោះទេ ។
ប៉ុន្តែស្ថានកុងស៊ុលរបស់ប្រទេសចិន នៅទីក្រុងឡូសអេនជឺឡេស បានឲ្យដឹងថា វាជារឿងមិនពិត ក្នុងការអះអាងថា វាជាការឆ្លងកាត់ ដោយបន្ថែមថា លោកស្រី Tsai កំពុងចូលរួមក្នុងការផ្លាស់ប្តូរជាផ្លូវការដើម្បី “បង្ហាញពីនយោបាយ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា