ព័ត៌មានអន្តរជាតិ

ប្រទេស កាន់តែច្រើនទៀត នឹងចូលរួមការ កាត់បន្ថយផលិតកម្ម បូមប្រេង

បរទេស ៖ ឧបនាយករដ្ឋមន្ត្រី នៃប្រទេសរុស្សី លោក Aleksandr Novak កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថា បណ្តាប្រទេសជាអ្នកផលិតប្រេង ជាច្រើនទៀតនឹងចូលរួមធ្វើយុទ្ធនាការ កាត់បន្ថយការបូមប្រេងឆៅ របស់ខ្លួន ។

យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់លោកឧបនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាប្រទេស នៅតំបន់ OPEC ជាច្រើន បានធ្វើការប្រកាសមិនធ្វើការផលិតប្រេងបន្ថែមឡើយ ចាប់ពីខែឧសភាខាងមុខនេះ ដើម្បីក្នុងគោលបំណងធានា ឲ្យបាននូវស្ថេរភាព នៃទីផ្សារប្រេង ។

គួរឲ្យដឹងដែរថា ក្នុងចំណោមបណ្តាប្រទេស ដែលសន្យាកាត់បន្ថយផលិតកម្មបូមប្រេង ទាំងនោះមានទាំងរុស្សីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងគុយវ៉ែតផង ក្នុងការផលិតប្រេង ត្រឹមតែ១,៦៦លានបារ៉ែល ក្នុងមួយថ្ងៃពោល គឺតិចជាអ្វីដែលធ្លាប់បានប្រកាស កាលពីខែវិច្ឆិកា។

ដំណឹងនេះបាន ធ្វើឲ្យទីផ្សារប្រេងឆៅ បានកើនឡើងយ៉ាងខ្លាំង កាលពីថ្ងៃចន្ទម្សិលមិញនេះភ្លាមៗ ដល់ទៅ៦ភាគរយ នៃតម្លៃប្រេងចាស់ ដោយក្នុងនោះ ក្រុមហ៊ុនប្រេង របស់អាមេរិកបានតម្លើងតម្លៃ រហូតទៅដល់៨០ដុល្លារ ក្នុងមួយបារ៉ែល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top