បរទេស៖កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថានឹងធ្វើការ ដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មួយគ្រឿងទៅកាន់តំបន់មជ្ឈឹមបូព៍ា។
ការប្រកាសដែលបានធ្វើឡើងដែលខុសទៅ នឹងពិធីការជាធម្មតានិងចំពេលដែលកំពុងមានភាពតានតឹង ជាមួយនឹងអ៊ីរ៉ង់ផងហើយក្នុងនោះក៏បានអះអាងដែរ ថានាវាមុជទឹកមួយគ្រឿងនេះអាចបំពាក់ មកជាមួយនឹងមីស៊ីលប្រភេទ 154 Tomahawk ផងដែរ។
គួរឲ្យដឹងដែរនាវាមុជទឹកនេះបានធ្វើដំណើរឆ្លងកាត់ព្រែកជីក Suez រួចរាល់តាំងតែពីថ្ងៃសុក្រនិងកំពុងបន្តស្ថិតនៅលើផ្លូវ ទៅកាន់តំបន់មជ្ឈឹមបូព៍ាដោយមិនអាចបញ្ជាក់ លំអិតពីទីតាំងពិតប្រាកដនៅឡើយទ។
ទោះបីជាយ៉ាងណាក្តីអាមេរិកមិនបានបញ្ជាក់នោះទេ ថាអ្វីជាបេសកកម្មនិងគោលបំណងពិតប្រាកដនៃការដាក់ ពង្រាយកងកម្លាំងយោធានិង នាវាមុជទឹករបស់ខ្លួនលើកនេះ៕ប្រែសម្រួល៖ស៊ុនលី

