វ៉ាស៊ីនតោន៖ តាមសេចក្តីរាយការណ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រកាសពីការសម្រេចចិត្តរបស់លោក ដើម្បីឈរឈ្មោះបោះឆ្នោតឡើងវិញ ឱ្យបានឆាប់នៅសប្តាហ៍ក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិក រួមមាន The Washington Post, The Associated Press និង Bloomberg បានរាយការណ៍ព័ត៌មាននេះកាលពីថ្ងៃព្រហស្បតិ៍។
ជំនួយការរបស់លោក បៃដិន បានប្រាប់ហាងនានាថា ពួកគេមិនបានដឹងថា ការសម្រេចចិត្តចុងក្រោយអំពីពេលវេលា ត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែលោក បៃដិន ដែលជាអ្នកប្រជាធិបតេយ្យបាន នឹងកំពុងពិចារណាកាលពីថ្ងៃអង្គារ ទី២៥ ខែមេសា។
សេចក្តីប្រកាសនាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងមានទម្រង់ជាវីដេអូ ដែលបានចេញផ្សាយទៅកាន់អ្នកគាំទ្រ នេះបើយោងតាមសារព័ត៌មាន The Associated Press ហើយសេតវិមានមិនបានឆ្លើយតបទៅនឹងរបាយការណ៍ទាំងនោះទេ។
លោក បៃដិន មានអាយុ ៨០ ឆ្នាំបាននិយាយម្តងហើយម្តងទៀតថា លោកមានបំណងឈរឈ្មោះបោះឆ្នោតឡើងវិញ ដោយប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុន បន្ទាប់ពីការធ្វើដំណើរទៅប្រទេសអៀរឡង់ ថា លោកនឹងប្រកាសផែនការរបស់លោកឆាប់ៗនេះ ។
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែបានបដិសេធមិនព្រមទទួល គឺជាអ្នកនាំមុខមុន សម្រាប់ការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ នេះបើយោងតាមការស្ទង់មតិ។ ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ គ្រោងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕ប្រែសម្រួល ឈូក បូរ៉ា