ព័ត៌មានអន្តរជាតិ

ជប៉ុន ប្តេជ្ញា​អភិវឌ្ឍ ​ដ្រូនក្រោមទឹក ដើម្បី​បង្កើន​សន្តិសុខ​ដែនសមុទ្រ ​ប្រឆាំង​ចិន

តូក្យូ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន បានសន្យាជំរុញការអភិវឌ្ឍ យន្តហោះដ្រូនក្រោមទឹក ដើម្បីពង្រឹងសន្តិសុខ ដែនសមុទ្រប្រឆាំងនឹងការបង្កើនការ អះអាងផ្នែកយោធារបស់ប្រទេសចិន នៅក្នុងសេចក្តីព្រាង ដែលបានកែសម្រួលនៃគោលនយោបាយ សមុទ្ររយៈពេល ៥ឆ្នាំរបស់ទីក្រុងតូក្យូ។

នៅក្នុងកំណែថ្មីនៃផែនការមូលដ្ឋាន ស្តីពីគោលនយោបាយមហាសមុទ្រ ដែលនឹងបម្រើជាគោលការណ៍ណែនាំ សម្រាប់គោលនយោបាយ មហាសមុទ្ររបស់ប្រទេសជប៉ុន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានព្រមានថាការ កើនឡើងរបស់ប្រទេសចិន បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវតុល្យភាពយោធានៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីព្រាងច្បាប់ នេះក៏បានស្នើផងដែរ ប្រទេសជប៉ុន ដែលក្រីក្រធនធានគួរតែអនុវត្តវិធានការ ដើម្បីជួយសម្រួលដល់ការ ប្រើប្រាស់ថាមពលដែលមកពីមហាសមុទ្រ ដូចជាថាមពលខ្យល់។

រដ្ឋាភិបាល​ជប៉ុន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុម័ត ​គោលនយោបាយ​ បោះពុម្ព​ថ្មី​នៅ​ដើម​ខែ​នេះ។ ក្នុងការកែប្រែកំណែបច្ចុប្បន្ន ទីក្រុងតូក្យូ បានហៅទីក្រុងប៉េកាំង ចំឈ្មោះថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន បានចូលដែនទឹកជប៉ុន ម្តងហើយម្តងទៀតនៅសមុទ្រចិន ខាងកើត។

ទំនាក់ទំនងរវាងជប៉ុន និងចិន តែងតែមានភាពតានតឹងជុំវិញប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយទីក្រុងតូក្យូ ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាប្រជុំកោះ Diaoyu ។

ជប៉ុន ​បាន​ប្រយ័ត្នប្រយែង​ដែល​ចិន ​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​រុស្ស៊ី ក្នុង​ដែនទឹក​ក្បែរ​នោះ ហើយ​ក្រុង​តូក្យូ ជឿថា​ទង្វើ​នេះ​ធ្វើឱ្យ​ផលប្រយោជន៍​ជាតិ​ របស់ខ្លួន​ប្រឈម​នឹង​ហានិភ័យ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top