ព័ត៌មានអន្តរជាតិ

ប៉ទុយហ្គាល់ និងប្រេស៊ីលចុះ MOU ដើម្បីផលិតយន្តហោះយោធា នាំចេញទៅអឺរ៉ុប

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុនប៉ទុយហ្កាល់ និងក្រុមហ៊ុន របស់ប្រទេសប្រេស៊ីល បានឈានទៅដល់ការ ចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើការផលិតយន្តហោះ យោធារួមគ្នា និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

MOU ដែលត្រូវបានចុះហត្ថលេខា និងមានវត្តមានចូលរួមពីសំណាក់ នាយករដ្ឋមន្ត្រី ប៉ទុយហ្គាល់ លោក​ Antonio Costa និងប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ដែលកំពុងបំពេញ ទស្សនកិច្ចនៅក្នុងប្រទេស ប៉ទុយហ្គាល់រយៈពេល៤ថ្ងៃ ។

ប្រធានក្រុមហ៊ុន អ្នកផលិតម្នាក់ របស់ភាគីហត្ថលេខី បានបញ្ជាក់ថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាកិច្ចការងារដ៏សំខាន់បំផុត រវាងប្រទេសទាំងពីរ ក្នុងការបន្តការ អភិវឌ្ឍបច្ចេកវិទ្យា យន្តហោះប្រភេទ A-29 Super Tucano ។

លោកបន្តថាបច្ចេកវិទ្យា បន្ថែមនឹងត្រូវបានបំពាក់ ជាមួយនឹង A-29 Super Tucano ហើយយន្តហោះជំនាន់ថ្មី នឹងផលិតឡើង ស្របតាមស្តង់ដានៃលក្ខណ្ឌ របស់អង្គការណាតូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top