តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា ក្រសួងការពារជាតិ កោះតៃវ៉ាន់ បានអះអាងនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំងចិនប្រភេទថ្មី ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ផ្សព្វផ្សាយថា អាចផ្ទុកសព្វាវុធធុនធ្ងន់ ហើយបានហោះហើរ នៅជុំវិញកោះតៃវ៉ាន់ ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ថា ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធា លើដែនកោះមួយនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមបង្ខំ ឱ្យក្រុងតៃប៉ិទទួលយកការទាមទារ អធិបតេយ្យភាព របស់ក្រុងប៉េកាំង ។
នៅក្នុងខែនេះ ប្រទេសចិន បានរៀបចំសមយុទ្ធសង្រ្គាមជុំវិញ កោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបគ្នានៅទីក្រុង ឡូសអ៊ែនជីឡេស ជាមួយប្រធានសភាតំណាង សហរដ្ឋអាមេរិក Kevin McCarthy ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅក្នុងការផ្តល់ដំណឹងថ្មីៗ ប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធា របស់ប្រទេសចិន កាលពី ២៤ម៉ោងមុន បានឲ្យដឹងថា យន្តហោះយោធាចំនួន១៩គ្រឿង បានចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ដែនកោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា