ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ពង្រាយគ្រាប់បែក បញ្ជាពីចំងាយ Guide Bombs នៅក្នុងតំបន់មជ្ឈឹមបូព៍ា

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អាមេរិក ជាច្រើនគ្រឿងត្រូវបានដាក់ពង្រាយ ទៅដល់តំបន់មជ្ឈឹមបូព៍ាជាមួយនឹង គ្រាប់បែកប្រភេទ Bunker Buster ដែលជាគ្រាប់បែកបែបបញ្ជាពីចំងាយ(Guided bomb)។

ក្រុមមន្ត្រីរបស់អាមេរិក បានថ្លែងប្រាប់អ្នកកាសែតថា គោលបំណងសំខាន់របស់អាមេរិក ក្នុងការដាក់ពង្រាយសព្វាវុធទាំងនោះ គឺសំដៅទៅលើប្រទេសអ៊ីរ៉ង់ តែម្តងដោយបញ្ជាក់ដែរថាយន្តហោះចម្បាំងនីមួយៗ អាចផ្ទុកគ្រាប់បែកប្រភេទនេះដល់ទៅ ១៦គ្រាប់ដែលក្នុងមួយគ្រាប់មានទំងន់ដល់ទៅ ១១៣គីឡូក្រាមហើយវាមានសមត្ថភាពពិសេសក្នុងការ វាយប្រហារទីតាំងក្រោមដីដែលេមានជម្រៅជ្រៅៗ មុនពេលដែលវាត្រូវបានគេចុចឲ្យផ្ទុះ។

ទោះបីជាយ៉ាងណាក្តីគេមិនអាចបញ្ជាក់បានទេថា តើយន្តហោះចម្បាំងទាំងនោះនឹងត្រូវយកទៅប្រតិបត្តិការ នៅក្នុងមូលដ្ឋានទ័ពរបស់អ៊ីរ៉ាក់ ឬប្រទេសស៊ីរី ប៉ុន្តែច្បាស់ណាស់វាគឺជាសារ បញ្ជាក់ប្រាប់ទៅកាន់ប្រទេសអ៊ីរ៉ង់។

គួរឲ្យដឹងដែរថាយន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរមកដល់ប្រទេសអារ៉ាប់ រួមកាលពីចុងខែមុនពោលគឺនៅក្រោយបន្តិចដែលការ ដាក់ពង្រាយត្រូវបានប្រកាសដោយ មេបញ្ជាការកណ្តាលអាមេរិក លោក Michael Kurilla៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top