ព័ត៌មានអន្តរជាតិ

ស្វែងយល់ពីភាពខុសគ្នា រវាងមីស៊ីល Storm Shadow របស់អង់គ្លេស និង ATACMS របស់អាមេរិក ដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន

គៀវ ៖ អតីតមន្ត្រីយោធាជាន់ខ្ពស់អាមេរិក បានឲ្យដឹងថា កាំជ្រួចមីស៊ីល Storm Shadow ដែលផ្តល់ឲ្យអ៊ុយក្រែន ដោយចក្រភពអង់គ្លេស អនុញ្ញាតឱ្យមាន សមត្ថភាពវាយប្រហារ ច្រើនជាងប្រព័ន្ធមីស៊ីល វាយប្រហារពីដីទៅដី ដែលផលិត ដោយសហរដ្ឋអាមេរិក (ATACMS)។

លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ពីការបញ្ជូនកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ បន្ទាប់ពីរបាយការណ៍របស់ CNN ដែលដកស្រង់សម្តីមន្ត្រី លោកខាងលិចជាច្រើន ដោយបានហៅការបរិច្ចាគរបស់អ៊ុយក្រែនថាជា “ឱកាសដ៏ល្អបំផុត ដើម្បីការពារខ្លួនប្រឆាំង នឹងភាពឃោរឃៅបន្ត របស់រុស្ស៊ី”។

មីស៊ីលនាំផ្លូវ Storm Shadow គឺជាមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលផលិតដោយក្រុហ៊ុន MBDA Systems ដែលមានមូលដ្ឋាននៅប្រទេសបារាំង ភាគច្រើន សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស និងបារាំង ។ វាអាចត្រូវបានដំណើរការក្នុងស្ថានភាពទាំងពេលថ្ងៃ និងពេលយប់ ដោយផ្តល់នូវសមត្ថភាពវាយប្រហារយ៉ាងជ្រៅជាមួយនឹងជួរបាញ់លើសពី ២៥០គីឡូម៉ែត្រ (១៥៥ ម៉ាយ) ខ្លីជាងប្រហែល ៣០ម៉ាយធៀបនឹងមីស៊ីល ATACMS របស់អាមេរិក ។

មន្ត្រីអ៊ុយក្រែនជាច្រើនខែមកហើយ បានស្នើសុំមីស៊ីល ATACMS ដែលត្រូវបានគេស្គាល់ថា ជាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព MGM-140 ដោយសារតែជួរបាញ់ និងសមត្ថភាពរបស់វា ត្រូវបានបាញ់ដោយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកម្រិតខ្ពស់ HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិកពីមុន។

លោក Mark Hertling អតីត ​ឧត្តម​សេនីយ៍​ឯក​នៃ​កង​ទ័ព​អាមេរិក​អឺរ៉ុប​បាន​សរសេរ​លើបណ្ដាញសង្គម Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា “ខណៈដែលជួរវាយប្រហារ របស់មីស៊ីល Storm Shadow គឺតិចជាង ATACMS បន្តិច វាមានគុណសម្បត្តិសំខាន់ៗផ្សេងទៀត ដូចជាការណែនាំពីស្ថានីយ ផែនដី និងសមត្ថភាព សម្រាប់គោលដៅ ដែលផ្តល់ឱ្យវា នូវសមត្ថភាពវាយប្រហារ កាន់តែខ្លាំងលើកាំជ្រួច របស់សហរដ្ឋអាមេរិក” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top