ព័ត៌មានអន្តរជាតិ

សហរដ្ឋ​អាមេរិក ​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ជា​រៀង​រាល់​ថ្ងៃ ដ៏​គួរ​ឱ្យ​រន្ធត់បំផុត

អូតាវ៉ា៖ អ្នកសរសេរអត្ថបទម្នាក់បានឲ្យដឹងនៅក្នុងកាសែត The Globe and Mail កាលពីថ្ងៃអង្គារថា ការបាញ់ប្រហារទ្រង់ទ្រាយធំ បានក្លាយជារឿងធម្មតាទៅហើយ ដែលពួកគេបានបញ្ជូនអាមេរិក ចូលទៅក្នុងអំពើហិង្សាដោយកាំភ្លើងប្រចាំថ្ងៃ ដ៏គួរឱ្យភ័យខ្លាច។

លោក Gary Mason អ្នកសរសេរអត្ថបទកិច្ចការជាតិ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិក កំពុងឈានទៅរកកំណត់ត្រាថ្មីមួយ សម្រាប់ការបាញ់ប្រហារទ្រង់ទ្រាយធំ ហើយឆ្នាំនេះ មិនមានករណីលើកលែងនោះទេ ដោយមានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ២០០ ដង ហើយយ៉ាងហោចណាស់មនុស្ស ៤នាក់ត្រូវបានបាញ់សម្លាប់ ឬរងរបួសនៅក្នុងការបាញ់ប្រហារម្ដងៗ រហូតមកដល់ពេលនេះ។

អ្នក​និពន្ធ​រូបនេះ បានលើកឡើង​ ថា​គ្មាន​ឆន្ទៈ​នយោបាយ ​ឬ​អ្វី​ផ្សេង​ទៀត ​ដើម្បី​ធ្វើ​អ្វី​អំពី​វានោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ​។

នោះ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខូច​ចិត្ត​យ៉ាង​ពិត​ប្រាកដ។ កាំភ្លើង​ត្រូវ​បាន​បង្កប់​ក្នុង​វប្បធម៌​អាមេរិក​យ៉ាងជ្រៅហៅលែងលឺទៅហើយ ​ដែល​មិន​មាន​ការ​ងាក​ក្រោយ​ឡើយ។ អ្នកនិពន្ធរូបនេះ បានលើកឡើងថា រដ្ឋមួយចំនួនដូចជាកាលីហ្វ័រញ៉ា បានអនុម័តច្បាប់កាំភ្លើងដ៏តឹងរ៉ឹង ប៉ុន្តែវាមិនបានបញ្ឈប់ការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ។ “វានៅតែងាយស្រួលពេកក្នុងការទទួលបានអាវុធពាក់កណ្តាលស្វ័យប្រវត្តិដ៏មានឥទ្ធិពលនៅទីនោះ”។

យោងតាមអ្នកសរសេរអត្ថបទរូបនេះ មានទ្រឹស្តីជាច្រើនអំពីមូលហេតុ ដែលការគ្រប់គ្រងកាំភ្លើង មានភាពចម្រូងចម្រាសខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។

ភាគច្រើនជាជនជាតិអាមេរិកស្បែកស ដែលបដិសេធមិនព្រមបោះបង់អាវុធរបស់ពួកគេ ព្រោះវាជាអាវុធទាំងនោះ ដែលពង្រឹងអំណាចជនជាតិស្បែកស។

លោកបានបញ្ជាក់ថា កាំភ្លើង​ជា​ឧបករណ៍​ការពារ​ស្បែក​ស​ពី​ការ​ផ្ដួល​រំលំ ហើយវាមិនសំខាន់ទេថា តើមានការបាញ់ប្រហារច្រើនប៉ុណ្ណា កុមារប៉ុន្មាននាក់ត្រូវបានសម្លាប់ក្នុងថ្នាក់រៀន ឬអត្រាមនុស្សឃាតកើនឡើងខ្ពស់ប៉ុណ្ណានោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top