បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គ Faisal bin Farhan បានលើកឡើងថារដ្ឋាភិបាលរដ្ឋាភិបាលទីក្រុង Riyadh និងប្រទេសអារ៉ាប់ ផ្សេងទៀតនឹងបន្តជំហរបស់ខ្លួនដដែលនៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្សី ហើយចង់បន្តទំនាក់ទំនងនេះឲ្យដូចដើមជានិច្ច។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនិងការសន្និដ្ឋានជារួម នៃកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសអារ៉ាប់ នាទីក្រុង Jeddah កាលពីថ្ងៃសុក្រដែលក្នុងនោះក៏មានការចូលរួមពីសំណាក់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ផងដែរ។
មន្ត្រីការទូតរូបនេះបានបញ្ជាក់ទៀតថា៖ ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិមក បណ្តាប្រទេសអារ៉ាប់ បានប្រកាន់ជំហរអព្យាក្រឹតភាពនិងជាវិជ្ជមាន ដោយបើកការសន្ទនាជានិច្ចជាមួយភាគីរុស្ស៊ី និងអ៊ុយក្រែន ហើយយើងក៏នឹងតែ នៅបន្តស្វាគមន៍ចំពោះការស្តាប់ទស្សនៈរបស់ភាគីទាំងពីរ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក្តីនៅអំឡុងពេលនៃការចូលរួមដោយផ្ទាល់នេះមេដឹកនាំអ៊ុយក្រែនបានទទូចដោយមិនបញ្ចេញឈ្មោះអ្នកណាម្នាក់ចេញឡើយ ថាប្រទេសអារ៉ាប់មួយចំនួនបាននឹង កំពុងធ្វើជាមើលមិនឃើញចំពោះ ភាពខុសច្បាប់របស់រដ្ឋាភិបាលទីក្រុងក្រុងម៉ូស្គូ៕ ប្រែសម្រួល៖ស៊ុនលី