ព័ត៌មានអន្តរជាតិ

Update៖ លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលក្រុម G7 នៅជប៉ុន ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ

ហ៊ីរ៉ូស៊ីម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមទាំង៧ រឺហៅថាក្រុមG7 ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ។
នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសជប៉ុន បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។

លោកក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងអំឡុងពេលស្នាក់នៅរបស់គាត់ ។

លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលជាទីតាំង នៃការវាយប្រហារបរមាណូដំបូងបង្អស់ របស់ពិភពលោកនៅភាគខាងលិចប្រទេសជប៉ុន នៅល្ងាចថ្ងៃសៅរ៍នេះ ។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើមឡើយគាត់គ្រោងនឹងចូលរួមសម័យប្រជុំក្រុម G7 តាមអ៊ីនធើរណេតនៅថ្ងៃសុក្រ ប៉ុន្តែផែនការនោះបានផ្លាស់ប្តូរបន្ទាប់ពីលោក Zelenskyy បង្ហាញពី “បំណងប្រាថ្នាដ៏មុតមាំ” ដើម្បីចូលរួមដោយផ្ទាល់ ។

ដំណើរទស្សនកិច្ចដែលមិនបានប្រកាស ពីមុនត្រូវបានបង្ហាញដោយក្រុមមន្ត្រីកាលពីថ្ងៃសុក្រ ដែលជាដំណើរដ៏ កម្រមួយសម្រាប់ប្រធានាធិបតីសម័យសង្រ្គាម និងជាឱកាសដើម្បីជួបជាមួយមេដឹកនាំ នៃប្រទេសប្រជាធិបតេយ្យដែលមានទ្រព្យសម្បត្តិ ច្រើនទាំង៧ដែលដាក់ធនាគារការពារប្រទេសរបស់គាត់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top