ព័ត៌មានអន្តរជាតិ

ក្រុមតារាវិទូ បានឃើញការផ្ទុះដ៏មហន្តរាយ នៃផ្កាយមួយបានកើតឡើងកាលពី ២១ លានឆ្នាំមុន

អាមេរិក៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមតារាវិទូបានចាប់យក Supernova ដែលមានអាយុ ២១ លានឆ្នាំជាផ្កាយធំជាងព្រះអាទិត្យ ៨ ដងនៃទំហំផែនដីរបស់យើង។

Supernova នៅក្នុង Pinwheel Galaxy បានលេចឡើងដូចជាពន្លឺភ្លឹបភ្លែតៗ សម្រាប់ការសង្កេតដែលថតនៅ National Astronomical Observatory ក្នុង Gozo ។

ភាពអស្ចារ្យនៃលោហធាតុមានស្លាក SN 2023ixf គឺជាការផ្ទុះនៅជិតបំផុតដែលភ្នែកមនុស្សឃើញក្នុងរយៈពេល ៦ ឆ្នាំ បើទោះបីជាវាមានចម្ងាយ ២១ លានឆ្នាំពន្លឺក៏ដោយ។

SN 2023ixf ត្រូវបានរកឃើញត្រឹមតែ ទីបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ធ្វើឲ្យស្រាវជ្រាវកំណត់ថាវាជាប្រភេទ Supernova ប្រភេទ II បង្ហាញថា វាជាផ្កាយយ៉ាងហោចណាស់ ៨ ដងនៃទំហំព្រះអាទិត្យរបស់យើង។

ខណៈវាមើលទៅជ្រៅនៅក្នុងលំហ អ្នកថតរូបតារាវិទូក៏បានចាប់យករូបភាពគួរឲ្យភ្ញាក់ផ្អើល នៃព្រឹត្តិការណ៍នេះ។

ការផ្ទុះប្រភេទ Supernova ប្រភេទ II កើតឡើងនៅពេលផ្កាយធំមួយមិនអាចផ្សំអាតូម នៅក្នុងស្នូលរបស់វាបានទៀតទេ បណ្តាលឲ្យវាផ្ទុះ ហើយស្រក់ចេញពីស្រទាប់ខាងក្រៅរបស់វា។

ពន្លឺពីផ្កាយកំពុងផ្ទុះអាចមើលឃើញអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍។

Supernovae ជាហេតុផលមួយក្នុងចំណោមហេតុផល ដែលក្រុមតារាវិទូនិយាយថា យើងទាំងអស់គ្នាត្រូវបានបង្កើតឡើងដោយ stardust ដោយសារតែពួកវាទុកចន្លោះជុំវិញពួកវាពោរពេញដោយធាតុធ្ងន់។

ធាតុទាំងនេះបង្កើតបានជាផ្កាយវ័យក្មេង ដែលក្រោយមកអាចនាំទៅដល់ជំនាន់នៃផ្កាយ និងភពថ្មីៗ។

SN 2023ixf បានកើតឡើងនៅក្នុង Photogenic Pinwheel Galaxy M101 មានចម្ងាយត្រឹមតែ ២១លានឆ្នាំពន្លឺប៉ុណ្ណោះ ធ្វើឲ្យវាក្លាយជា Supernova ជិតបំផុតបានឃើញក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នៅជិតបំផុតទី២ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយ Supernova ទី២ត្រូវបានរកឃើញសម្រាប់ ណាសាបានចែករម្លែកចំពោះសេចក្តីថ្លែងការណ៍មួយថា M101 ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ៕ ដោយ៖លីភីលីព

Most Popular

To Top